ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសាងសង់ចំនួនជាង ២៥០០គម្រោងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃវិនិយោគប្រមាណ ៣,៨ ពាន់លានដុល្លារអាមេរិក។
ប៉ុន្តែដោយសារការប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ម្ចាស់គម្រោងដែលទទួលបានលិខិតអនុញ្ញាតសាងសង់ភាគច្រើន ពន្យារការបើកការដ្ឋាន ហើយកំពុងរង់ចាំឱ្យវិបត្តិកូវីដស្ងប់សិន នេះបើតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា។
លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាក្រុមហ៊ុនដែលទទួលបានលិខិតអនុញ្ញាតឱ្យសាងសង់ អាចចាប់ផ្តើមសាងសង់ នៅពេលដែលជំងឺរាតត្បាតកូវីដអាចគ្រប់គ្រងបាន»។
លោកបន្តថា មានក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិបានស្នើសុំលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាហេតុធ្វើឱ្យតួលេខចំនួនគម្រោង និងទុនវិនិយោគកើន។ ប៉ុន្តែជាក់ស្ដែង ចំនួនគម្រោងដែលបើកការដ្ឋានគឺថមថយ។
លោកពន្យល់ថា ម្ចាស់គម្រោងមានសិទ្ធិពន្យារការបើកការដ្ឋាន ដោយសារតែបើយោងតាមច្បាប់ ការលិខិតអនុញ្ញាតសាងសង់មានសុពលភាពរយៈពេលមួយឆ្នាំ។
លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ទៀតថា៖ «អ្នកអភិវឌ្ឍគឺព្រួយបារម្ភអំពីកូវីដនោះហើយជាមូលហេតុដែលពួកគេមិនមានសកម្មភាពច្រើន ដែលនេះគឺជារឿងគួរឱ្យបារម្ភដែរ។ ប៉ុន្តែប្រហែលជាបន្ទាប់ពីស្ថានការកូវីដប្រសើរឡើងអ្នកអភិវឌ្ឍន៌នឹងចាប់ផ្តើមសាងសង់»។