នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។​

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនរថយន្ត Ford, Hyundai និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត។

សម្តេចតេជោ មានប្រសាសន៍ថា៖ “ថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គាត់និយាយពីគោលបំណងយកក្រុមហ៊ុនរថយន្តមកដំឡើងនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំស្វាគមន៍ ប៉ុន្តែនៅពេលគេដាក់វិនិយោគមក យើងត្រូវដោះស្រាយអ្នកជំនាញឱ្យគេ កម្មករបច្ចេកទេសឱ្យគេ”។ (អានបន្ថែម)

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយស្តីពីវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្តុះបណ្តាលបច្ចេកទេស។

នៅចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មីមួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើទំនើបកម្មឧស្សាហកម្មក្នុងស្រុក និងការពារសិទ្ធិរបស់អ្នកវិនិយោគ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]