បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល

ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥%​ ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។

ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។

ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖

  • ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤%
  • ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0%
  • ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥%
  • ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦%

ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖

  • ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ បង្ហាញអត្រាប្រហែល ៤,៥% ជាមួយនឹងនិន្នាការព្យាករថានឹងមានការធ្លាក់ចុះបន្តិច
  • ធនាគារកណ្តាលអឺរ៉ុប៖ រក្សាអត្រាការប្រាក់ប្រហែល ៤% ជាមួយនឹងស្ថានភាពដែលនឹងមានការបន្ធូរបន្ថយជាងមុនផងដែរ។

ចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារកណ្តាលនៃបណ្តាប្រទេសទីផ្សារសំខាន់ៗភាគច្រើន បង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងអត្រាការប្រាក់របស់ធនាគារកម្ពុជា និងធនាគារកណ្តាលធំៗនៅលើពិភពលោក។ ខណៈដែលធនាគារកណ្តាលភាគច្រើនរក្សាអត្រាការប្រាក់ចន្លោះពី 0 ទៅ ៦% អត្រាការប្រាក់កម្ពុជានៅតែខ្ពស់ជាងគេគួរឱ្យកត់សម្គាល់។ ភាពខុសគ្នានេះបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច គោលបំណងគោលនយោបាយ និងដំណាក់កាលអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា និងសេដ្ឋកិច្ចសកល។ ខណៈដែលធនាគារកណ្តាលពិភពលោកមាននិន្នាការឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់បានបង្កើនការប្រមើលមើលថា តើធនាគារកម្ពុជានឹងរក្សាជំហរបច្ចុប្បន្នរបស់ខ្លួន ឬនឹងមាននិន្នាការកាត់បន្ថយអត្រាការប្រាក់ ឱ្យកាន់តែខិតជិតទៅនឹងនិន្នាការអន្តរជាតិដែរឬទេ។

រចនាសម្ព័ន្ធអត្រាការប្រាក់នេះ បានកំណត់ឱ្យប្រទេសកម្ពុជាក្លាយជាទីផ្សារតែមួយគត់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុសកល ជាមួយនឹងផលប៉ះពាល់សក្តានុពលសម្រាប់លំហូរវិនិយោគ កំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]