បច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿនសរុបជាង១ពាន់គ.ម. គ្រោងសង់ឱ្យបាន៩ពាន់គ.ម. ត្រឹមឆ្នាំ២០៥០

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមលោក Nguyen Van The បានឱ្យដឹងកាលពីថ្មីៗនេះថា ប្រទេសវៀតណាមកំពុងព្យាយាមសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ និងឱ្យបាន ៩០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមសារព័ត៌មាន Vietnam Plus។

បើយោងតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម មានផ្លូវល្បឿនលឿនសរុប ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការ។ លើសពីនេះ ក្រសួងក៏កំពុងសាងសង់បន្ថែម ៩០០ គីឡូម៉ែត្រទៀត ផងដែរ ។

ទោះជាប្រទេសមួយនេះ មានផ្លូវល្បឿនលឿនជិត ២០០០ គីឡូម៉ែត្រ រួចហើយក្ដី បើយោងតាមអ្នកជំនាញ វៀតណាមនៅខ្វះប្រព័ន្ធផ្លូវជាច្រើនទៀត ពោលគឺប្រព័ន្ធផ្លូវដែលតភ្ជាប់ជាមួយនឹងកំពង់ផែ ផ្លូវដែក និងអាកាសយានដ្ឋាន។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានកំណត់គោលដៅថា នឹងធ្វើយ៉ាងណាសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និង ៩,០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៥០ ។

លោកបានបន្ថែមថា ដើម្បីធ្វើដូច្នោះបាន វៀតណាមត្រូវមានការកែទម្រង់គោលនយោបាយនានា ទាក់ទិននឹងការទំលាក់កញ្ចប់ថវិកា និងជាពិសេសទាក់ទិននឹងការផ្ដល់សំណងដល់អ្នកដែលប៉ះពាល់។

លោករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា ការកែតម្រូវគោលនយោបាយជាចំណុចសំខាន់ណាស់ ព្រោះបញ្ហាទាំងនេះហើយ ទើបធ្វើឱ្យវៀតណាម មិនអាចសាងសង់ផ្លូវល្បឿនលឿនបាន ២៥០០ គីឡូម៉ែត្រ ក្នុងឆ្នាំ ២០២០ តាមផែនការ។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាវិញ ផ្លូវល្បឿនលឿនដំបូងបង្អស់ប្រវែង ១៩០ គីឡូម៉ែត្រ ស្ថិតនៅដំណាក់កាលសាងសង់នៅឡើយ។ មកទល់បច្ចុបន្ន ផ្លូវតម្លៃ ២ ពាន់លានដុល្លារនេះ សម្រេចបានប្រមាណជិត ៥០% ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]