បច្ចុប្បន្ន ក្នុងឧទ្យានជាតិអង្គរមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី

ក្រោយមានការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរកឃើញថារហូតដល់បច្ចុប្បន្ន មានសំណង់ខុសច្បាប់រហូតដល់ជាង ៨០០០ករណី ស្ថិតក្នុងឧទ្យានជាតិអង្គរ ខណៈមានតែ ២០០ករណីប៉ុណ្ណោះដែលបានរើចេញ​។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមជា សុផារ៉ា ជាមួយឧកញ៉ាញ៉ូនៅថ្ងៃទី១៧ សីហា ២០២២។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ សីហា ២០២២។ (អានបន្ថែម)

ថ្លែងក្នុងពេលចុះត្រួតពិនិត្យនេះដែរ ឯកឧត្តមជា សុផារ៉ា បានបង្ហាញថាក្នុងរយៈពេល ៣ខែចុងក្រោយនេះ មានសំណង់ខុសច្បាប់ថ្មីកើតរហូតដល់ ៣៩៨ករណី ដែលក្នុងនោះបានរុះរើចេញបានត្រឹមតែជាង ២០០ករណី ប៉ុណ្ណោះ។

ដោយឡែក គិតមកទល់បច្ចុប្បន្នសំណង់ខុសច្បាប់ជាសរុបមានដល់ទៅ ៨ពាន់ករណីឯណោះ។

ឯកឧត្តមបានរម្លឹកដែរថា ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះ រដ្ឋនឹងចាត់វិធានការច្បាប់ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]