បណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់

បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួន១៤  បានចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈពួកគេ ក៏ចង់ប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដាចំនួន១៤ កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយ ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី សំដៅទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ធុរជនកាណាដា ដែលមានបំណងស្វែងយល់ និងបោះទុនវិនិយោគលើទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម, សុខាភិបាល, ទេសចរណ៍, និងបច្ចេកវិទ្យា។ល។

បន្ថែមពីនោះ ឯកឧត្តមថា ជំនួបពិភាក្សានេះ ត្រូវបានប្រើប្រាស់ជាវេទិកាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រដល់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគ និងទីផ្សារកម្ពុជាជាខ្លាំង ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានថែមទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសំខាន់ៗនៅលើពិភពលោក បានកើនដល់ប្រមាណជាង ៣៦ពាន់លានដុល្លារ ស្មើនឹង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយ […]

ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្ប […]

វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស

ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិ […]

កម្ពុជាលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១៩ ក្រោមទុន $២៧៦ លាន ពិសេសក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរ […]

គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរ […]