ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាង

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ ក្រុមហ៊ុន Cambodia Securities Plc បានឱ្យដឹងថា ក្រុមហ៊ុនមានសកម្មភាពក្នុងវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។ តំណាងក្រុមហ៊ុន បន្តថា ការជួបពិភាក្សានេះ គឺដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគក្នុងវិស័យសំខាន់ៗ។ ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌផងដែរ។

ជាការឆ្លើយតប ឯកឧត្តម លឹម វិសាល បានជម្រាបពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើននៃរំហូរវិនិយោគ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ ឯកឧត្តម ក៏លើកទឹកចិត្តអ្នកវិនិយោគ ព្រមទាំងបង្ហាញពីកិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់ផងដែរ។

សូមជម្រាបដែរថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៩,៥ប៊ីលានដុល្លារ គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]