ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន នាពេលឆាប់ខាងមុខនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្តទេសចរណ៍មួយនេះឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមសន្និសីទ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា សន្និសីទនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនង រវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងសុន្ទរកថា និងធ្វើបទបង្ហាញណែនាំអំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តកំពត ជូនដល់ប្រតិភូ និងវិនិយោគិនភាគីចិនផងដែរ។
សូមជម្រាបដែរថា នៅក្នុងអង្គសន្និសីទនេះ មានការចូលរួមពីភាគីចិន រួមមាន៖ អភិបាលក្រុងភីងថាន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន ៥៧ ។

ជាលទ្ធផល សន្និសីទនេះ បានបញ្ចប់ទៅដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ក្នុងស្រុកជុំគីរី ខេត្តកំពត ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]