បន្ទាប់ពីមានការបាក់រលំអគារ រដ្ឋាភិបាលបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ក្រោយពេលខេត្តនេះ ទទួលរងគ្រោះថ្នាក់បាក់រលំអគារកម្ពស់៧ជាន់បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់មក។

យោងតាមសេចក្តីសម្រេចខាងលើ គណៈកម្មការត្រួតពិនិត្យសំណង់នេះ មានសមាសភាពចំនួន១៥រូបដែលដឹកនាំដោយឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង​រៀបចំ​ដែនដី ​ នគរូបនីយកម្ម និងសំណង់ ដែលមានភារកិច្ចចំនួន ៥ រួមមាន៖

១) ចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព គុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ

២) ចុះពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់

៣) ធ្វើបច្ចុប្បន្នភាពសំណង់ដែលធ្វើរួច និងកំពុងធ្វើអាជីរកម្ម

៤) ធ្វើរបាយការណ៍ជូនក្រសួង​រៀបចំ​ដែនដី ​ នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបរាយការណ៍ជូនរដ្ឋាភិបាល និង

៥) បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋាភិបាល ។

ជាមួយគ្នានេះដែរ ក្រសួង​រៀបចំ​ដែនដី ​ នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ក៏បានបង្កើតក្រុមការងារចំនួន៨ក្រុម ដើម្បីត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ។

ក្រុមការងារទាំង៨ក្រុមខាងលើនេះដែលមួយក្រុមៗមានសមាជិកចំនួន៤រូប មានតួនាទីចំនួន ៤ ក្នុងការជួយសម្រួលដល់ការកិច្ចការងាររបស់គណៈកម្មការខាងលើ។

គួររម្លឹកថា ខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងហើយអគារតូចធំ ខ្ពស់ទាប បាននិងកំពុងរីកលូតលាស់ដូចផ្សិតស្ទើពាស់ពេញទីក្រុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]