បារាំងផ្តល់ហិរញ្ញប្បទាន ៣០លានដុល្លារអភិវឌ្ឍបណ្តាញបញ្ជូនអគ្គិសនីនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់ ២៩.១លានអឺរ៉ូ ស្មើនឹង ៣០លានដុល្លារ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងសហគមន៍អឺរ៉ុប ដើម្បីយកទៅអនុវត្តគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Remi Riou នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ នៅថ្ងៃទី៦ ខែឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ការចុះកិច្ចព្រមព្រៀងថ្មីនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ ប្រទេសបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី៦។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា៖ «ឥណទានសម្បទានចំនួន ២៥លានអឺរ៉ូ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងហរិញ្ញប្បទានឥតសំណង ចំនួន ៤,១លានអឺរ៉ូ ពីសហគមន៍អឺរ៉ុប សម្រាប់ហិរញ្ញប្បទានលើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយ ដែលគម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា»។

លោក Remi Riou បានវាយតម្លៃខ្ពស់លើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍នឹងបន្តផ្តល់ឥណទានសម្រាប់យកមកអភិវឌ្ឍនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន បានស្រង់សំដី លោក Remi Riou ថ្លែងថា៖ «សម្រាប់កិច្ចសហប្រតិបត្តិការល្អនៅកម្ពុជា [ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ] មានបំណងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់ខ្លួនឲ្យស្របនឹងបរិការណ៍អភិវឌ្ឍន៍នៅកម្ពុជាបច្ចុប្បន្ន»។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅនៃការអភិវឌ្ឍន៍វិស័យថាមពល ថា គ្រប់ភូមិទាំងអស់ទូទាំងប្រទេសនឹងភ្ជាប់ចរន្តអគ្គិសនីត្រឹមឆ្នាំ២០២០ និងគ្រប់ខ្នងផ្ទះទាំងអស់ទូទាំងប្រទេសភ្ជាប់អគ្គិសនីប្រើប្រាស់ នៅឆ្នាំ២០៣០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]