បុរីចន្ទគីរីបន្តបោះជំហ៊ានឆ្ពោះទៅរកការរស់នៅកាន់តែប្រសើរជាងមុន ជាមួយនឹងកម្មវិធីសម្ពោធបើកលក់ប្លុកថ្មី និងប្រភេទវីឡាថ្មី
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ក្នុងស្រុក Urbanland កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ប្លុកថ្មីរបស់គម្រោងបុរីចន្ទគីរី ព្រមនឹងបើកលក់វីឡាថ្មីៗជាច្រើនប្រភេទជាផ្លូវការហើយ។
រចនាឡើងដោយយកតម្រូវការ និងក្តីស្រមៃរបស់អ្នករស់នៅជាចម្បង គម្រោងបុរីចន្ទគីរី បន្តប្រកាន់ខ្ជាប់នូវគំនិតរចនាដែលផ្តោតលើតម្រូវការចាំបាច់សម្រាប់ការរស់នៅ។
តាមរយៈការរចនាប្លង់មេដែលសម្បូរទៅដោយសួនរុក្ខជាតិបៃតង និងបរិក្ខារនៅតាមដងវិថីនៅក្នុងគម្រោងថ្មីនេះ អ្នករស់នៅនឹងមានសុខដុម និងភាពស្ងប់ស្ងាត់ទាំងនៅខាងក្នុង និងខាងក្រៅគេហដ្ឋានរបស់ខ្លួន។
ការគិតគូបែបនេះហើយដែលញាំងឱ្យគម្រោងថ្មីនេះជាកន្លែងរស់នៅមួយមានភាពសក្តិសមបំផុតសម្រាប់ការរស់នៅដែលសកម្ម ប៉ុន្តែពោរពេញដោយភាពស្ងៀមស្ងាត់។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់ផ្ទះ ដែលចង់បានប្រភេទគេហដ្ឋានដែលកាន់តែធំទូលាយ ក្រុមហ៊ុនក៏បានបន្ថែមនូវប្រភេទគេហដ្ឋានថ្មីមួយទៀតឈ្មោះថា វីឡាឧត្តមធំ ដែលជាវីឡាទោល សាងសង់លើផ្ទៃដីទូលាយ និងមានទំហំផ្ទះធំជាងមុន។
គេហដ្ឋាននេះមានលក្ខណៈល្អឥតខ្ចោះសម្រាប់គ្រួសារដែលមានសមាជិកច្រើនវ័យ។ ការរចនាខាងក្នុងផ្ទះមានផ្ទះបាយ និងកន្លែងទទួលទានអាហារដែលបើកចំហចេញមកសួនខាងក្រោយ ផ្ទៃខាងក្រោយផ្ទះមានទីធ្លាធំទូលាយដែលអាចកែច្នៃជាអាងហែលទឹក ឬសួនរុក្ខជាតិបៃតងសម្រាប់រៀបចំកម្មវិធីគ្រួសារផ្សេងៗជាដើម។
ទីធ្លាខាងក្រោយនេះសមស្របសម្រាប់លម្ហែកាយជាលក្ខណៈគ្រួសារពេលល្ងាច រីឯបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយនៅក្នុងផ្ទះវិញ ជាកន្លែងដ៏សមរម្យបំផុតសម្រាប់ទទួលបានភាពស្ងប់ស្ងាត់។
វីឡាឧត្តមធំភាគច្រើនមានទីតាំងនៅជាប់នឹងសួនរុក្ខជាតិបៃតងរបស់បុរី។ គេហដ្ឋាននេះមានបន្ទប់គេង ៥ធំៗ ដែលមានបង្អួច និងទ្វារូតធំៗ អនុញ្ញាតឱ្យខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់ទូទាំងផ្ទះទាំងមូល។
ក្រុមហ៊ុនក៏បានរចនាបន្ទប់គេងមួយបន្ថែមនៅជាន់ផ្ទាល់ដីដែលមានភ្ជាប់ជាមួយនឹងបន្ទប់ទឹកស្រាប់ សមស្របសម្រាប់គ្រួសារដែលមានឪពុកម្តាយ ឬលោកតាលោកយាយដែលមានវ័យចំណាស់។
រីឯបន្ទប់ពហុមុខងារដែលនៅជាប់គ្នានោះ ម្ចាស់ផ្ទះអាចកែច្នៃទៅតាមមុខងារផ្សេងៗ ដែលខ្លួនត្រូវការ ដូចជាការិយាល័យធ្វើការនៅផ្ទះ បន្ទប់ហាត់ប្រាណ និងបន្ទប់អានសៀវភៅជាដើម។
ដើម្បីអបអរសាទរការបើកលក់ប្លុកថ្មីនេះ បុរីចន្ទគីរីមានការលក់បញ្ចុះតម្លៃពិសេសសរុបរហូតដល់ ២០០ ០០០ ដុល្លារ ក៏ដូចជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងដែលមានតម្លៃសរុបរហូតដល់ ១០០ ០០០ ដុល្លារ ដែលមានសុពលភាពសម្រាប់តែថ្ងៃទី ២៩-៣១ ខែតុលា ឆ្នាំ២០២១ តែប៉ុណ្ណោះ។
សូមអញ្ជើញមកទស្សនាផ្ទះគំរូពិតនៅបុរីចន្ទគីរី ដែលមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយត្រឹមតែ ៥នាទី ពីមហាវិថីសម្តេច ហ៊ុន សែន ឬចូលទៅកាន់ urbanlandasia.com ដើម្បីទទួលបានព័ត៌មានបន្ថែម។
អំពី អឺបេនលែន ( Urbanland)៖
ក្រុមហ៊ុនអឺ Urbanland គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាព ផ្ចិតផ្ចង់។
ក្រុមហ៊ុន Urbanland បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។
ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។
ក្រុមហ៊ុនអឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោងច្នៃប្រឌិតជាច្រើនដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ ២។
សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.។



- Video Advertisement -