បុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល

អត្ថបទផ្សព្វផ្សាយ

បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។

ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។

ដើម្បីអបអរពិធីសម្ពោធជាការិយាល័យលក់ 6A ថ្មីនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ ៨ ម៉ឺនដុល្លារ ជាមួយការបញ្ចុះតម្លៃដល់ទៅ ១២%។

លើសពីនេះ អតិថិជនអាចបង់ ២០% នៃតម្លៃផ្ទះ ដោយគ្មានប្រាក់កក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ។ ប្រម៉ូសិនគឺមានត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

គួរបញ្ជាក់ថា គម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលកំពុងសាងសង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា និង មានទន្លេអមសងខាង។

គម្រោងស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងជាប់ផ្លូវជាតិ ៦អា និងមានលំនៅឋានច្រើនប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស។

លំនៅឋាននីមួយៗត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និង ផ្តល់ឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍រស់នៅដ៏ល្អ។

ក្រៅពីហ៊ុមព័ទ្ធដោយធម្មជាតិ គម្រោងក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណ ផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ ទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ:
លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ឬតាមរយ:ប្រព័ន្ធអនឡាញ៖
– ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
– តេឡេក្រាម: https://t.me/boreygoldenpark
– អ៊ីនស្ដាក្រាម: https://instagram.com
– ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]