បូរីប្លែកថ្មីរចនាដោយស្ថាបត្យករស្វីស នៅភាគខាងជើងក្រុងភ្នំពេញ បើកសម្ពោធផ្ទះគំរូ

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បុរីភូមិសំរោង ដែលជាគម្រោងបុរីទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួន ស្ថិតក្នុងបរិវេណ បុរីភូមិសំរោងផ្ទាល់មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ។

ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេសង្កេតឃើញថាផ្ទះនេះទទួលបានការស្ងើចសរសើរ ពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ដោយវីឡាភ្លោះថ្មីនេះមានម៉ូដប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រចនាដោយស្ថាបត្យករជនជាតិស្វីស ស្រស់ស្អាត ទំនើប ហើយអមដោយធម្មជាតិបៃតងស្រស់ត្រកាលពីខាងមុខ ចំហៀង និងខាងក្រោយផ្ទះទៀតផង។

ក្រឡេកមកមើលម៉ូដផ្ទះវីឡាភ្លោះដែលត្រូវបានសម្ពោធនេះមានលក្ខណៈទំនើបស័ក្ដិសមបំផុតសម្រាប់គ្រួសារសម័យថ្មីនាឆ្នាំ ២០២២នេះ ដោយទទួលបានពន្លឺនិងខ្យល់ធម្មជាតិយ៉ាងត្រកាលចូលទៅបរិវេណលំនៅដ្ឋានផ្នែកខាងក្នុងបានពេញមួយថ្ងៃ អមដោយការរចនាគ្រឿងសង្ហារឹមផ្សេងៗបែប Mid-Century Modern ហាក់បង្ហាញនូវសោភណភាពកាន់តែស្រស់ស្អាតមួយកម្រឹតទៀតផងដែរ។

ជាមួយបន្ទប់គេងរហូតដល់ទៅ៤ បន្ទប់ទឹក៥ គ្រួសារដែលមានសមាជិកមធ្យមអាចទទួលយកនូវបទពិសោធរស់នៅដ៏ទំនើបប្លែកមិនធ្លាប់មាន អមដោយជំនោរខ្យល់ទន្លេ និងបឹងធម្មជាតិដែលនៅសងខាងបុរី ហាក់ផ្ដល់នូវភាពត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។

លោកអ្នកដែលកំពុងស្វែងរក ឬក៏មានតម្រូវការគេហដ្ឋាន យើងសូមណែនាំនូវប្រភេទវីឡាភ្លោះថ្មីក្នុងបុរីភូមិសំរោងដែលនឹងពាំនាំសុភមង្គលជូនលោកអ្នកប្រកបដោយភាពស៊ីវិល័យ និងផាសុកភាពដែលមិនអាចកាត់ថ្លៃបាន។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយ​ៈលេខទូរសព្ទ ០៨៩ ៨៧៧ ៥៣៣ /០៦៩ ៨៧៧ ៥៣៣ ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]