បេតុងប្លុក៖ ជំហានមួយបន្ថែមទៀតសម្រាប់ការសាងសង់នៅកម្ពុជា

រោងចក្រ Béton Block & Pave ថ្មីមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសម្ភារសំណង់គុណភាពខ្ពស់នៅក្នុងទីផ្សារកម្ពុជា ហើយរោងចក្រនេះបានអះអាងថាជារោងចក្រដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផលិតឥដ្ឋបេតុងតាមស្តង់ដារបារាំង។

រោងចក្រនេះមានទីតាំងស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងបានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៅស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាកាលពីចុងខែមករា។ រោងចក្រនេះនឹងនាំមកនូវម៉ាស៊ីនទំនើបចុងក្រោយរបស់បារាំងដើម្បីផលិតនូវផលិតផលបេតុងជាច្រើនសម្រាប់ឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយមុនពិធីសម្ពោធ។

លោក Serge Pak នាយកប្រតិបត្តិក្រុមហ៊ុន Béton Block & Pave បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា រោងចក្រនេះបានចំណាយពេល ៩ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយរោងចក្រមានចក្ខុវិស័យពង្រីករោងចក្រមួយទៀតក្នុងរយៈពេលពីរឆ្នាំ។

លោកក៏បានលើកឡើងថា ផលិតផលបេតុងសម្រាប់ធ្វើជាឥដ្ឋត្រូវបានគេប្រើប្រាស់ជាទូទៅនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយលើកលែងតែនៅប្រទេសកម្ពុជា ដែលមិនមានរោងចក្រអាចផលិតវាឲ្យមានគុណភាពដូចគ្នា។

លោកបានបន្ថែមថា “ផលិតផលរបស់យើងបំពេញបាននូវលក្ខខណ្ឌស្តង់ដារអន្តរជាតិ ហើយគោលដៅរបស់យើងគឺនាំមកនូវសម្ភារសំណង់ថ្មីៗ និងបច្ចេកទេសថ្មីៗដែលនឹងជួយលើកកម្ពស់ឧស្សាហកម្មសំណង់កម្ពុជាឲ្យកាន់តែប្រសើរឡើងដោយផ្តោតសំខាន់លើពេលវេលា ពលកម្ម និងសុវត្ថិភាព”។

លោកបានបន្ថែមថា “ផលិតផលរបស់យើងបំពេញបាននូវលក្ខខណ្ឌស្តង់ដារអន្តរជាតិ ហើយគោលដៅរបស់យើងគឺនាំមកនូវសម្ភារសំណង់ថ្មីៗ និងបច្ចេកទេសថ្មីៗដែលនឹងជួយលើកកម្ពស់ឧស្សាហកម្មសំណង់កម្ពុជាឲ្យកាន់តែប្រសើរឡើងដោយផ្តោតសំខាន់លើពេលវេលា ពលកម្ម និងសុវត្ថិភាព”។

រោងចក្រផលិតឥដ្ឋបេតុងដ៏ទំនើបរបស់ប្រទេសបារាំងនេះ បានចាប់ផ្តើមរៀបឥដ្ឋរបស់ខ្លួននៅក្នុងគម្រោងជាច្រើនមកហើយនៅក្នុងប្រទេសកម្ពុជា។ គម្រោងសំខាន់ៗទាំងនោះរួមមាន វត្តព្រះពុទ្ធនៅវត្តភ្នំ ដែលឥដ្ឋបេតុងត្រូវបានរៀបនៅតាមផ្លូវដើរ។ គម្រោងអគារចំនួន៧នៅក្នុងការអភិវឌ្ឍទីក្រុងរណបកោះពេជ្រដែលកំពុងរីកចម្រើននោះក៏បានប្រើឥដ្ឋបេតុងផងដែរ រួមទាំងរោងចក្រឧស្សាហកម្មជាច្រើនទៀតនៅខេត្តកំពង់ស្ពឺ។

តាមលោក Serge Pak ឥដ្ឋបេតុងមួយម៉ែត្រការ៉ែតមានតម្លៃថោកជាងនិងងាយរៀបបានលឿនជាងឥដ្ឋក្រហមព្រោះថាវាត្រូវការប្រើប្រាស់ស៊ីម៉ងត៍តិច និងកម្លាំងពលកម្មតិច ហើយចំណុចពិសេសប្លែកគេរបស់ឥដ្ឋប្រភេទនេះគឺការពារប្រឆាំងកម្តៅ និងសម្លេងរំខានដែលជាធម្មតាត្រូវបានស្រូបចូលក្នុងបន្ទប់។ លោកបានពន្យល់ថា ឥដ្ឋធំមួយមានទំហំស្មើនឹងឥដ្ឋតូចៗចំនួន៨ ហើយចំណុចនេះវាមានសារៈសំខាន់ណាស់ក្នុងការសន្សំសំចៃថ្លៃចំណាយរហូតដល់ ៤០ ភាគរយ។

មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានលើកឡើងថា “ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ យើងឃើញថាប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក ដោយមានកំណើនជាមធ្យម ៧ភាគរយ រៀងរាល់ឆ្នាំ។”

ថ្លែងទៅកាន់ពិធីបើកសម្ពោធនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ឧស្សាហកម្មសំណង់ដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ននេះមានអាគារខ្ពស់សរុបចំនួន ៩៧៩អគារ នៅក្នុងរាជធានីភ្នំពេញ។ លោកបានសង្កត់ធ្ងន់ថា កំណើននេះបានបញ្ជាក់ថាតម្រូវការលំនៅឋានកំពុងកើនឡើងជាបន្តបន្ទាប់និងទាក់ទាញអ្នកវិនិយោគទុនបរទេសច្រើនឡើងឲ្យមកវិនិយោគនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]