ប៉ៃលិនធ្វើផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែ ភ្ជាប់ខេត្តប៉ៃលិន និងខេត្តចាន់បុរី

អាជ្ញាធរខេត្តប៉ៃលិន បាន​បើកការដ្ឋាន​ស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ មួយខ្សែប្រវែងជាង ៥ គីឡូម៉ែត្រ រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណភាពទឹកដីផង។

​ពិធីបើកការដ្ឋាននេះ​ធ្វើឡើង​ កាល​ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដែល​មាន​វត្តមាន​ពី​សំណាក់​ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរ​ជាមួយនឹងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ។ នេះ​បើយោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន។

ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែរនេះ មានប្រវែង ៥, ២ គីឡូម៉ែត្រ ទទឹង ២៥ ម៉ែត្រ​ក្រាលដោយបូតុងអាមេ ប្រវែង ១, ៥ គីឡូម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧ គីឡូម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០, ៤ គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត។

ការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននេះ ឆ្លងកាត់ភូមិចំនួន ២ នៅជាប់ព្រំដែនកម្ពុជា-ថៃ (ខេត្តប៉ៃលិន និងខេត្តចាន់បុរី) គឺភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណៈភាពទឹកដីផង។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ការកសាងសមិទ្ធផលនាថ្ងៃនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យមានភាពកាន់តែងាយស្រួល។ ហើយរដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំបន្តចុះជួយដោះស្រាយនូវរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។»

ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុកនិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]