ប្រកាស៤ពាក់ពន្ធ័នឹងសុវត្ថិភាពការងារសំណង់ នឹងផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ

ដើម្បីលើកកម្ពស់និងធានាសុវត្ថិភាពការងារក្នុងវិស័យសំណង់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ចំនួនបួនដែលនឹងត្រូវដាក់ចេញនាពេលឆាប់ៗ។

កាលពីពេលថ្មីៗ លោក វេជ្ជបណ្ឌិត ហាន់ នព្វគុណ អនុប្រធាននាយកដ្ឋានអធិការកិច្ចពេទ្យការងារបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថាបច្ចុប្បន្ននេះក្រសួងការងារកំពុងត្រៀមចេញប្រកាសចំនួនបួនបន្ថែមទៀតដែលភាគច្រើនប្រកាសទាំងនេះគឺផ្តោតសំខាន់ទៅលើកាតព្វកិច្ចរបស់ក្រុមហ៊ុនសំណង់។

ប្រកាសទាំងនោះរួមមាន៖ ១) ការងារនៅទីខ្ពស់ ២) ការផ្តល់សម្ភារការពារបុគ្គល ៣) ការផ្តល់វាសនដ្ឋាន និង ៤) សេវាសង្គម។

តាមការបញ្ជាក់របស់លោក ពង្រៀងប្រកាសទី១ដែលស្តីអំពីការងារនៅទីខ្ពស់គឺមានន័យថានាយកឬក្រុមហ៊ុនសំណង់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សម្ភារនិងឧបករណ៍ផ្សេងៗជូនដល់កម្មករកម្មការិនីនៅពេលពួកគាត់ត្រូវធ្វើការនៅទីខ្ពស់ដើម្បីជៀសវាងការធ្លាក់ចុះពីទីខ្ពស់ ឬមួយវិញទៀតគឺជៀសវាងការធ្លាក់ចុះសម្ភារនិងឧបករណ៍ពីទីខ្ពស់មកលើអ្នកធ្វើការនៅខាងក្រោម។

ចំណែកសេចក្តីសង្ខេបនៃពង្រៀងប្រកាសស្តីអំពីការផ្តល់សម្ភារការពារបុគ្គលវិញ លោក ហាន់ នព្វគុណ បានឲ្យដឹងថាប្រកាសនេះគឺសំដៅដល់កាតព្វកិច្ចរបស់ក្រុមហ៊ុនសំណង់ក្នុងការផ្តល់សម្ភារការពារសុវត្ថិភាពនានាជូនដល់កម្មករដែលតាមការឲ្យដឹងរបស់លោកភាគច្រើនក្រុមហ៊ុនមិនសូវចង់ចំណាយនោះទេ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ភាគច្រើនថៅកែគឺគាត់អត់ចង់ចំណាយទៅលើការទិញឧបករណ៍ឲ្យកម្មករកម្មការិនីពាក់ទេ ព្រោះគាត់ចំណាយលុយច្រើន អញ្ចឹងប្រកាសមួយនេះចេញទៅបង្ខំឲនិយោជកទាំងអស់ត្រូវយល់ពីច្បាប់ ត្រូវតែផ្តល់សម្ភារការពារដល់បុគ្គល ទោះបីការចំណាយក្នុងការទិញឧបករណ៍ក្នុងតម្លៃប៉ុណ្ណាក៏ដោយ»។

ចំពោះពង្រៀងប្រកាសស្តីអំពីការផ្តល់វាសនដ្ឋានវិញ លោកបានគូសបញ្ជាក់ថា នៅតាមការដ្ឋានសំណង់នានាគឺចាំបាច់ត្រូវមានកន្លែងសម្រាប់កម្មករស្នាក់នៅបណ្តោះអាសន្នជៀសវាងពួកគាត់គ្មានកន្លែងគេងហើយអាចធ្លាក់និងគ្រោះថ្នាក់ជាដើម។

ដោយឡែកចំពោះពង្រៀងប្រកាសទី៤ស្តីអំពីសេវាសង្គមវិញ គឺមានន័យថា ការដ្ឋានសំណង់ត្រូវតែបើកដំណើរការសេវាដូចជាការផ្តល់ជាទឹកសម្រាប់ កម្មករ មួកសម្រាប់កម្មករនៅពេលធ្វើការនៅកន្លែងក្តៅ បង្គន់អនាម័យបែងចែងប្រុសនិងស្រី និងមធ្យោបាយសង្គមផ្សេងទៀតដូចជាកន្លែងអង្គុយលេងគ្រាន់អានកាសែតជាដើម។

សេចក្តីពង្រៀងច្បាប់ទាំងបួននេះគឺនឹងត្រៀមផ្សព្វផ្សយនៅពេលឆាប់ៗ នេះបើយោងតាមការគូសបញ្ជាក់របស់លោក ហាន់ នព្វគុណ។

សូមបញ្ជាក់ជូនថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសចំនួនបួនរួចមកហើយរួមមាន៖ ១) ប្រកាសលេខ០៧៥ ស្តីអំពីអនាម័យក្នុងការដ្ឋានសំណង់ ២) ប្រកាស លេខ០៧៦ ស្តីអំពីកិច្ចការការពារហានិភ័យនៅកន្លែងការងារ៣) ប្រកាសលេខ០៧៧ ស្តីអំពីការផ្តល់ព័ត៌មានក្នុងការដ្ឋានសំណង់ និង ៤) ប្រកាសលេខ០៧៨ ស្តីអំពីការស្តុកទុក និងការបញ្ចេញចោលក្នុងការដ្ឋានសំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]