ប្រជាជនទាំងអស់គ្នាអាចចូលរួមលើកកម្ពស់គុណភាពសំណង់ផ្លូវតាមរយៈកម្មវិធីទូរស័ព្ទថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ បានបើកទំព័រប្រវត្តិសាស្ត្រប្រកបដោយមោទភាពថ្មីមួយទៀតគឺការធ្វើឲ្យប្រសើរឡើងគុណភាពសំណង់ផ្លូវតាមរយៈការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដ៏ឆ្លាតវៃថ្មីឈ្មោះថា Road Care ។

កម្មវិធីទូរស័ព្ទ Road Care គឺជាកម្មវិធីថែទាំផ្លូវដំបូងបង្អស់នៅក្នុងពិភពលោកដែលបានបង្កើត ឡើងដោយជនជាតិខ្មែរក្រោមយុទ្ធនាការ ១០០ថ្ងៃ ដែលបានដាក់ចេញដោយក្រសួងសាធារណការ។ កម្មវិធីនេះគឺអនុញ្ញាតឲ្យប្រជាជនទាំងអស់គ្នាចូលរួមលើកកម្ពស់គុណភាព សំណង់ផ្លូវតាមរយៈការបញ្ចូលកម្មវិធីនេះទៅក្នុងទូរស័ព្ទដៃរបស់ខ្លួនដើម្បីធ្វើការរាយការណ៍ពីបញ្ហាផ្លូវខូចនៅទូទាំងប្រទេសកម្ពុជា។

តាមរយៈកម្មវិធីនេះ ប្រជាជនទាំងអស់គ្នាអាចធ្វើការថតជារូបភាពឬវិដេអូបង្ហាញអំពី បញ្ហាផ្លូវខូចឬផ្លូវសំបុកមាន់ចូលទៅក្នុងកម្មវិធីនេះដើម្បីឲ្យមន្ត្រីជំនាញចាត់វិធានការជួសជុលឬសាងសង់ផ្លូវដែលកំពុងមានបញ្ហានេះជាបន្ទាន់។ បន្ទាប់ពីទទួលបានទិន្នន័យស្តីអំពីបញ្ហាផ្លូវរួចមក មន្ត្រីជំនាញទាំង២៥នាយកដ្ឋាននៅទូទាំងប្រទេសនឹងចាត់វិធានការឲ្យបានលឿនជាទីបំផុតទៅតាមទីតាំងជាក់លាក់នៃផ្លូវដែលត្រូវបានបង្ហាញដោយកម្មវិធីដ៏ឆ្លាតវៃមួយនេះ។

ប្រជាជនទាំងអស់គ្នាអាចធ្វើការទាញយកនិងប្រើប្រាស់កម្មវិធី Road Care ពី App Store សម្រាប់ទូរស័ព្ទ iPhone និង Play Store សម្រាប់ទូរស័ព្ទដែលប្រើប្រាស់កម្មវិធី Android ដូចជាទូរស័ព្ទ Samsong ជាដើមចាប់ពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះតទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]