ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
ប្រទេសចិនបានប្រកាសពីគម្រោងក្នុងការបង្កើតបណ្តាញ ថាមពលសកល ដែលនឹងអាចត្រូវបាន ប្រតិបត្តិការនៅឆ្នាំ ២០៥០ ដោយចំណាយទឹកប្រាក់ ៥០ ទ្រីលានដុល្លារ។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថា នាពេល ថ្មីៗនេះ ដោយប្រធាន State Grid Corporation នៃក្រុមហ៊ុន Global Energy Interconnection (GEI) ដែលនឹងផ្តល់នូវ ថាមពល សម្រាប់ភពផែនដីទាំងមូល តាមរយៈបណ្តាញថាមពល សកលដែលមាន កម្លាំងវ៉ុលខ្ពស់ខ្លាំង (UHV) នេះបើយោងតាមរបាយការណ៍នៅក្នុង Futurism ។
ផែនការនេះ នឹងទាញយកយុទ្ធសាស្រ្តនៃបណ្តាញ ថាមពលទាញចេញពីខ្យល់នៅ តំបន់ប៉ូលខាងជើង និងថាមពលពន្លឺព្រះអាទិត្យ នៅតំបន់អេក្វាទ័រ ។ គម្រោងដែលបានស្នើឡើងនេះ បានអះអាងថា អនាគតនៃការផលិត ថាមពលប្រកបដោយនិរន្តរភាព ត្រូវការឱ្យមានការឆ្លើយតប ជាសកល និងការ កកើតឡើងវិញយ៉ាងពិតប្រាកដ ។
ទឹកប្រាក់ ៥០ ទ្រីលានដុល្លារ គឺសម្រាប់ការចំណាយ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា សម្ភារ ឧស្សាហកម្ម និងរចនាសម្ព័ន្ធ ជាយុទ្ធសាស្រ្តផ្សេងៗ ដើម្បីអនុវត្ត គម្រោងមហិច្ឆតាជាសកលនេះ ជាបីដំណាក់កាល ។ យោងតាមរបាយការណ៍របស់ Futurism ប្រសិនបើការផលិតថាមពល កកើតឡើងវិញ កើនឡើង ក្នុងអត្រា ១២.៤ ភាគរយប្រចាំឆ្នាំ នៅទូទាំងពិភពលោក នោះនៅឆ្នាំ ២០៥០ ថាមពលកកើតឡើងវិញ អាចផ្ដល់ថាមពល ៨០ ភាគរយសម្រាប់ការប្រើប្រាស់សរុប។
គម្រោង GEI ផ្តោតទៅលើការផ្តល់ផលប្រយោជន៍ ដល់វិស័យថាមពលកកើតឡើងវិញ ដើម្បីឲ្យ ការផលិតថាមពលដោយ មិនប្រើប្រាស់ផូស៊ីលឥន្ធនៈ អាចកើតមាន យ៉ាងពិតប្រាក ។