ប្រទេសចិនមានចំណែក ៣០% នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅលើពិភពលោក

របាយការណ៍ថ្មីពីមជ្ឈមណ្ឌល Timetric’s Infrastructure Intelligence Center (IIC) បានបង្ហាញថាគម្រោងនៅជុំវិញពិភពលោកដែលមានការចូលរួមពីអ្នកសាងសង់ចិនមានចំនួន ១៦ភាគរយ នៃចំនួនគម្រោងសរុបនៅលើពិភពលោក។ យ៉ាងណាក៏ដោយ គម្រោងដែលឧបត្ថម្ភដោយចិនមាន ៣១ភាគរយនៃតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកល ដែលមានតម្លៃ ១៧,១ទ្រីលានដុល្លារគិតត្រឹមឆ្នាំ ២០១៧។

របាយការណ៍នេះបានឲ្យដឹងថា អ្នកសាងសង់ចិនបានចូលរួមក្នុងគម្រោងចំនួន ១.០៣៤ នៅក្រៅប្រទេសចិន ដែលភាគច្រើនស្ថិតនៅតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយភាគច្រើនមានទំនាក់ទំនងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងចំណោមគម្រោងទាំងនោះ ៤០ភាគរយ គឺជាគម្រោងផ្លូវដែក។

ទ្វីបអាស៊ីទទួលបានភាគច្រើននៃការវិនិយោគនិងការចូលរួមពីក្រុមហ៊ុនចិន ហើយវាជាទីតាំងនៃគម្រោងចំនួន ៤៣០ ដែលមានតម្លៃ ១,២ទ្រីលានដុល្លារ ដោយក្នុងនោះប្រទេសចិនមានការចូលរួមយ៉ាងហោចណាស់មួយផ្នែក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]