ប្រទេសថៃកំពុងដឹកនាំគំនិតផ្តួចផ្តើមទីក្រុងឆ្លាតអាស៊ាន

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសថៃបានបង្ហាញគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ជាមួយនឹងប្លង់មេសេដ្ឋកិច្ច ៤.០ របស់ខ្លួនក្នុងគោលបំណងបំឡែងខេត្តចំនួន ៣ ទៅជាទីក្រុងឆ្លាត ព្រមទាំងអភិវឌ្ឍទីក្រុងឆ្លាតចំនួន ១០០ ទៀតផងដែរ។

កាលពីថ្មីៗនេះ ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ បានប្រកាសថា បណ្តាខេត្តក្រុងមួយចំនួនរួមមាន បាងកក ឈៀងម៉ៃ ខុនគេន ឈុនបូរី រ៉ាយ៉ង ភូកេត និងឆាក់ឈើងសៅ កំពុងតែចាប់ផ្តើមផ្លាស់ប្តូរខ្លួនទៅជាទីក្រុងឆ្លាត។

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាត ក៏បានបើកឱ្យទីក្រុងនានាដាក់ពាក្យមកគណៈកម្មាធិការ ដើម្បីស្នើសុំវាយតម្លៃដើម្បីចូលរួមជាទីក្រុងឆ្លាត។ កន្លងមក មានទីក្រុងចំនួន ៣៩ របស់ថៃ ដែលបានដាក់សំណើរួចមកហើយ។

បន្ទាប់ពីទីក្រុងនេះទទួលបានការអនុម័ត ពួកគេនឹងមានសិទ្ធិប្រើប្រាស់ឡូហ្គូនៃទីក្រុងឆ្លាតវៃថៃ(Smart City Thailand) ហើយមានសុំសិទ្ធិថវិកាវិនិយោគបន្ថែមពីរដ្ឋ តាមរយៈក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ។

- Video Advertisement -