ប្រទេសថៃនឹងបង្កើនសមត្ថភាពព្រលានយន្តហោះភាគខាងក្រោមនៃទីក្រុងបាងកកទ្វេដង

ប្រទេសថៃបានប្រកាសគម្រោងបង្កើនសមត្ថភាពទទួលអ្នកដំណើរក្នុងព្រលានភាគខាងក្រោមនៃទីក្រុងបាងកកក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរីដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។

មហិច្ឆតារបស់រាជរដ្ឋាភិបាលប្រទេសថៃ គឺរួមបញ្ចូលការអភិវឌ្ឍន៍ព្រះលានយន្តហោះដ៏តូចមួយឈ្មោះថា U-Tapao ដែលជាអតីតមូលដ្ឋានអាកាសយោធាចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រនៃភាគអាគ្នេយ៍ក្រុងបាងកកផងដែរ។ ដោយសារបច្ចុប្បន្នព្រះលានយន្តហោះនេះ អាចទទួលអ្នកដំណើរចំនួនត្រឹមតែ ៣០០.០០០នាក់ ក្នុងមួយឆ្នាំដែលភាគច្រើនមកពី Pattaya ហេតុដូចនេះហើយរដ្ឋបាលថៃមានបំណងផ្លាស់ប្តូរព្រលានយន្តហោះ U-Tapao កន្លែងសំខាន់អាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ ក្នុងមួយឆ្នាំ។

លើសពីនេះ ក្នុងផែនការរយៈពេល ២០ឆ្នាំ ក៏បានរួមបញ្ចូលការបង្កើនសមត្ថភាពព្រះលានយន្តហោះសុវណ្ណភូមិឲ្យមានសមត្ថភាពអាចទទទួលអ្នកដំណើរពី ៤៥ លាននាក់ទៅ ៩០ លាននាក់ក្នុងមួយឆ្នាំព្រមទាំងបង្កើនសមត្ថភាពព្រលានយន្តហោះ Don Mueang ពី ៣០ លាននាក់ដល់ ទៅ ៤០ លាននាក់។

បើផែនការនេះទទួលបានជោគជ័យនោះ សមត្ថភាពគ្រប់គ្រងអ្នកដំណើរតំបន់ភាគខាងក្រោមនៃទីក្រុងបាងកកនឹងកើនឡើងពី ៧៥,៣ លាននាក់ក្នុងមួយឆ្នាំទៅ ១៩០លាននាក់។

ការបង្កើនសមត្ថភាពអាកាសចរណ៍នេះគឺនឹងមានការជំរុញឲ្យកាន់តែទទួលបានជោគជ័យ ដោយវត្តមានគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនប្រវែង ២២ គីឡូម៉ែត្រក្នុងទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លារអាមេរិកដែលនឹងអនុញ្ញាតក្នុងទម្រង់ជាដៃគូរវាងសាធារណៈនិងឯកជននៅក្នុងខែវិច្ឆិកានេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]