ប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងបង្អស់ក្រោមជំនួយរបស់ជប៉ុននឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២០ខាងមុខនេះ ក្រោយពីកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងត្រូវបានចុះហត្ថលេខារួចរាល់។

គម្រោងនេះ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA នឹងមានការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

តាមការបញ្ជាក់របស់ JICA កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងខាងលើ គឺត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក Yuichi Sugano ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា។

គម្រោងខាងលើនេះមានទិសដៅចម្រោះ ទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពង់បង្ហូរ ទឹកកខ្វក់ដែលមានប្រវែងសរុប ២.០០០ម៉ែត្រ មុខកាត់ ៥០០មម ភ្ជាប់ពីស្ថានីយបូមទឹកកខ្វក់បឹងត្របែក ដែលការសាងសង់នឹងប្រើរយៈពេលប្រមាណជា ៣២ខែ។

ស្របពេលដែលបញ្ជាក់ថានេះគឺជាគម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងរបស់ខ្លួននៅភ្នំពេញ JICA ក៏បានបញ្ជាក់បន្ថែមថា  គម្រោងនេះនឹងផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការ និងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផង ដែរ។

កិច្ចព្រមព្រៀងនេះធ្វើឡើង ក្រោយពេលអាជ្ញាធរកាលពីខែមេសាកន្លងទៅនេះ បានធ្វើការកំណត់ព្រំដែនសម្រាប់ត្រៀមដំណើរការសាងសង់ ដែលនឹងត្រូវការដីប្រមាណជា ១៦ហិកតាសម្រាប់សាងសង់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]