ប្រព័ន្ធផលិតទឹកស្អាតបច្ចេកវិទ្យាថ្មី UF-MEMBRANE នៅខេត្តកំពត ដាក់ឱ្យដំណើរហើយ

ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹក ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ របស់រដ្ឋាករទឹកខេត្តកំពត បានប្រកាសដាក់ដំណើរការហើយ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី៩ ខែមករា កន្លងទៅ។

ប្រព័ន្ធថ្មីនេះ គឺប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE ដែលផលិតទឹកគុណភាពខ្ពស់ ពោលគឺស្អាតដល់ថ្នាក់អាចពិសាទឹកពីក្បាលម៉ាស៊ីនផ្ទាល់បានតែម្ដង។ លើសពីនេះ ស្ថានីយផលិតទឹកស្អាតថ្មីនេះ ក៏ប្រើ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្ម នៅពេលដែលបញ្ជូនទឹកចេញទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។

គម្រោងនេះជាការបន្ថែមលើអាងប្រព្រឹត្តកម្មដែលមានស្រាប់ ដែលធ្វើឱ្យរដ្ឋាករទឹកខេត្តកំពតមានលទ្ធភាពបង្កើនសមត្ថភាពផលិតរហូតដល់ ១៨ ៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន។

ក្រៅពីប្រព័ន្ធនេះ រដ្ឋក៏កំពុងសហការជាមួយឯកជន ពិចារណាបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ជាង ១លានគ្រួសារ ឬ ៣៨៣លានម៉ែត្រគូប។

រដ្ឋក៏មានផែនការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]