ប្រវត្តិជោគជ័យរបស់ Bentley: 40 ឆ្នាំមុន បងប្អូនប្រុសក្នុងត្រកូល Bentley បានចាប់ផ្តើមក្រុមហ៊ុន Software ដែលជួយផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សយើងសព្វថ្ងៃ

បងប្អូនប្រុសប្រាំនាក់ដែលចូលចិត្តការងារកុំព្យូទ័រកាលពី៤០ឆ្នាំមុន បានបង្ហាញពីសក្តានុពលរបស់ខ្លួនចាប់យកគំនិតដ៏អង់អាចក្នុងការបង្កើតកម្មវិធីសូហ្វវែរ ដែលអាចផ្លាស់ប្តូរពីរបៀបការងារដែលស្ថាបត្យករ និងវិស្វករ រៀបចំបង្កើតគម្រោងប្លង់សាងសង់។ អ្នកទាំងប្រាំបានចំណាយពេល ៤ទសវត្សរ៍ចុងក្រោយនេះ ដើម្បីបង្កើតកម្មវិធីវិស្វកម្មសំខាន់ៗជាច្រើន ដែលបានជួយដល់ស្ថាបត្យករ និងវិស្វករក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក ដែលធ្វើឱ្យផ្លូវ ស្ពាន និងគ្រឿងបង្គុំធំៗកាន់តែមានភាពធន់រឹងមាំ និងសុវត្ថិភាព ហើយធនធានធម្មជាតិ និងថាមពល កាន់តែមាននិរន្តរភាព ធ្វើឱ្យសហគមន៍រស់នៅសម្រាប់អនាគតមនុស្សមានការផ្លាស់ប្តូរកាន់តែប្រសើរ។

អ្វីដែលអស្ចារ្យជាប្រវត្តិសាស្រ្តនៃការបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ការងារវិស្វកម្មរបស់ពួកគាត់ គឺចាប់ផ្តើមក្រោយវត្តមានកុំព្យូទ័រផ្ទាល់ខ្លួនដំបូង ដែលបានដាក់ឱ្យប្រើត្រឹមតែពីរបីឆ្នាំក្រោយប៉ុណ្ណោះ ដែលកាលនោះលោក Barry និង Keith Bentley បានផ្តួចផ្តើមបង្កើតក្រុមហ៊ុន Bentley Systems នៅទីក្រុង Philadelphia នៃសង្កាត់មួយនៅជាយក្រុងក្នុងឆ្នាំ 1984។ ក្រោយមកបងប្អូនប្រុសរបស់ពួកគាត់ ៣នាក់បន្ថែមទៀត គឺលោក Greg, Ray និង Scott Bentley បានចូលទៅចាប់ដៃក្នុងការដឹកនាំក្រុមហ៊ុនបន្ថែម។ បងប្អូនទាំង៥ ជឿថា ពួកគេអាចផ្លាស់ប្តូរកន្លែងឬរបៀបការងារនៃការរចនាប្លង់ស្ថាបត្យកម្ម និងប្លង់វិស្វកម្ម ពីប្រើក្រដាសគូសដោយមនុស្សនៅក្នុងបន្ទប់ព្រាងប្លង់ ទៅជាកម្មវិធីកុំព្យូទ័រមេធំមួយនៅលើតុ។ ដំបូងឡើយ ពួកគាត់មិនមានផែនការអាជីវកម្មអ្វីនោះទេ ហើយពេលនោះ លោក Barry និយាយទាំងអស់សំណើចថា “ជាការលះបង់របស់ពួកយើង គឺដោយសារចំណង់ចំណូលចិត្ត ដែលប្រើជីវិតធ្វើការនេះគឺការកំសាន្តសប្បាយ – ដែលវារុញច្រានយើងឱ្យទទួលបានជោគជ័យតាមរយៈលទ្ធផល”។

លោក Ray បានរំលឹកថា “អ្វីៗបានផ្លាស់ប្តូរយ៉ាងលឿន គឺដោយសារយើងបានដោះស្រាយបញ្ហាបានត្រឹមត្រូវតាមរយៈបច្ចេកវិទ្យាក្រាហ្វិកកុំព្យូទ័រដ៏ទំនើប”។ “យើង​កំពុង​ធ្វើ​អ្វី​ដែល​មិន​ដែល​មាន​នរណា​ម្នាក់​ធ្លាប់​គិតឃើញ​ពី​មុន​មកទេ”។ បងប្អូន​ប្រុស​យើងទាំង៥ ពូកែ​រឿង​ផ្សេងៗគ្នា លោក Barry, Keith, Ray និង Scott ពូកែជាមួយកម្មវិធីកុំព្យូទ័រ។ ដោយឡែកលោក Greg មានភាពច្បាស់លាស់លើការដឹកនាំអាជីវកម្មដែល Bentley Systems ត្រូវការមិនអាចខ្វះបាន ដែលភាគច្រើន ការបង្កើតអាជីវកម្មដំបូងភាគច្រើនជួបការបរាជ័យ ដោយសារតែការមិនទុកចិត្តគ្នាភាគច្រើន។

នៅពេលនោះលោក Greg និយាយថា “យើងគួរតែកំណត់ត្រីវិស័យរបស់យើង ដើម្បីនាំមកនូវតម្លៃដ៏អស្ចារ្យបំផុតសម្រាប់យើងជាអ្នកជំនាញដែលសម្រេចបាននូវអ្វីមួយជាសំខាន់”។ ការនិយាយរបស់គាត់ គឺសំដៅលើអ្នកជំនាញទាំងអស់ថា “ជាអ្នកប្រើប្រាស់” កម្មវិធីរបស់ Bentley មិនមែនតែអតិថិជនតែមួយមុខនោះទេ ពីព្រោះអ្នកប្រើប្រាស់មានទំនាក់ទំនងទៅវិញទៅមកជាមួយយើង ហើយក៏មិនមែនជាប្រតិបត្តិការដែលផ្តល់ឱ្យហើយ គឺបញ្ចប់ត្រឹមនេះទេ។

នៅពេលដែលពួកគាត់បានកែលម្អអាជីវកម្មរបស់ខ្លួន អ្នកទាំង៥ បាននាំមិត្តរួមការងារថ្មីៗចូលមក ហើយចាប់ផ្តើមយកឈ្នះលើគម្រោងកាន់តែធំ។ ពួកគាត់ក៏បានចាប់ផ្តើមទិញក្រុមហ៊ុនផ្សេងៗដើម្បីបំពេញបន្ថែមដំណោះស្រាយដែលមានស្រាប់របស់ Bentley Systems និងជួយបំពេញចក្ខុវិស័យរបស់ពួកគាត់។ សព្វថ្ងៃនេះ Bentley Systems គឺជាក្រុមហ៊ុនសកលមួយដែលមានសហសេវិកជាង 5,000 នាក់នៅជុំវិញពិភពលោក និងរកប្រាក់ចំណូលចំនួន 1.2 ពាន់លានដុល្លារក្នុងឆ្នាំ 2023 និងបានបង្កើតជាសហគ្រាសសាធារណៈដាក់ការជួញដូរភាគហ៊ុននៅទីផ្សារ Nasdaq ។ មកដល់ពេលនេះ កម្មវិធី Bentley ត្រូវបានប្រើប្រាស់ដោយអង្គការស្ថាប័នជាង 41,000 ក្នុង 194 ប្រទេស។

ឥឡូវនេះ Bentley Systems កំពុងត្រួសត្រាយបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) និងឌីជីថលភ្លោះ (Digital Twin) ដែលជាកម្មវិធីបច្ចេកវិទ្យាចម្លងតាមរូបនិម្មិតប្រកបដោយសក្តានុពលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងពិភពពិតក្លែងមកប្រើសម្រាប់ការគ្រប់គ្រង និងបង្កើតថ្មី ដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវរថភ្លើង និងសូម្បីតែទីក្រុងទាំងមូល។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតប្រសិទ្ធិភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមការងាររចនាប្លង់ និងបង្ហាញពីគំនិតថ្មីៗប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព ដែលសូម្បីតែការវិភាគសេណារីយ៉ូអាកាសធាតុផ្សេងៗ ដើម្បីបង្កើនភាពធន់នៅក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ឬគ្រឿងបង្គុំនីមួយៗ ក៏ត្រូវការវាមិនអាចខ្វះបាន។

លោក Greg និយាយថា “ឱកាសដែលនាំឱ្យបង្កើតនៅគំនិត ឌីជីថលភ្លោះ គឺជារឿងមហស្ចារ្យដូចអ្វីដែលអាចធ្វើទៅបាន”។ បងប្រុសរបស់គាត់ លោក Keith បានបន្ថែមថា “ប្រសិនបើ ឌីជីថលភ្លោះ តំណាងឱ្យវត្ថុពិត វិស្វករទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីរបៀបដំណើរការ និងការប្រើប្រាស់កាន់តែប្រសើរឡើង ខុសពីរបៀបនៃការសម្រេចចិត្តដែលវិស្វករធ្លាប់ធ្វើពីមុនមកដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការជាក់ស្តែង និងខាតបង់ពេលវេលា-ថវិកា ហើយទីបំផុតរឿងទាំងនោះគឺជាឱកាសអាជីវកម្មដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនសូហ្វវែររបស់យើង។”

ឥឡូវ ឱកាសទាំងនេះកំពុងប្រែក្លាយ និងបន្តភាពជាអ្នកដឹកនាំថ្មីនៅក្នុងក្រុមហ៊ុន Bentley Systems។ កាលពីខែកក្កដា លោក Nicholas Cumins បានចូលកាន់តំណែងថ្មីជា CEO បន្តពីលោក Greg Bentley ដោយបានក្លាយជាមនុស្សដំបូងគេមកពីក្រៅក្រុមគ្រួសាររបស់ Bentley ក្នុងការបន្តដឹកនាំក្រុមហ៊ុន។ លោក Cumins បានប្រាប់សហសេវិកថា “រឿងរ៉ាវរយៈពេល 40 ឆ្នាំកន្លងមកនេះ បានប្រាប់ពីការរួមចំណែកដ៏សំខាន់របស់បងប្អូន Bentley ដែលធ្វើឱ្យកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធធំៗសព្វថ្ងៃកាន់តែមានភាពជឿជាក់” ។ “ពួកគាត់បង្ហាញពីឥទ្ធិពលនៃកម្មវិធីរបស់ Bentley ទៅលើគុណភាពជីវិតរបស់មនុស្សជុំវិញពិភពលោក ដោយសារគម្រោងដែលបានកសាងឡើងដោយប្រើប្រាស់សូហ្វវែររបស់ Bentley បានផ្តល់ភាពសុខដមដល់អ្នកប្រើប្រាស់រាប់ពាន់គម្រោង។ ជាការពិតណាស់ បងប្អូន Bentley ពិតជាបានបង្កើតស្នាដៃពិសេសសម្រាប់ក្រុមហ៊ុនមួយនេះឡើង។ លោកGreg បាននិយាយថា “យើងកំពុងវិនិយោគសម្រាប់ពេលអនាគត” ហើយលោកបានបន្ថែមថា “យើងចង់បានមនុស្ស​នៅ​ជាមួយ​យើង មានលគុណវឌ្ឍិដូចយើង ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ផង​ និង​ដើម្បី​ផ្តល់​ប្រយោជន៍​សម្រាប់​ពេល​អនាគត”។

លោក Greg បានបន្ថែមថា “គុណភាពជីវិតរបស់មនុស្សយើងអាស្រ័យទៅលើគុណភាពនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងកំពុងអាស្រ័យផល ហើយគុណភាពសំណង់ទាំងនេះ គឺវាពឹងផ្អែកទៅលើវិស្វករ” គាត់បានសង្កត់ធ្ងន់ថា “គុណភាពការងាររបស់ពួកគេគឺវាអាស្រ័យលើឧបករណ៍ និងសូហ្វវែរដែលពួកគេមាន ហើយទាំងនេះ គឺវាអាស្រ័យលើយើងទាំងអស់គ្នានៅក្នុងក្រុមហ៊ុន Bentley Systems” ៕

សូមចូលទៅមើវីដេអូពិស្តារប្រាប់ពីរឿងរ៉ាវរបស់ Bentley Systems ដូចខាងក្រោម៖

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]