ប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩
អត្រាការប្រាក់ ចាត់ទុកថាគឺជាកត្តាក៏ចំបង និងសំខាន់មួយចំណោមកត្តាសំខាន់ផ្សេងៗទៀត មុននឹងសម្រេចថានឹងស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារណាមួយ។ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដដូចនេះក្ដី ក៏នៅមានឱកាស ដោយសង្កេតឃើញថា ធនាគារមួយចំនួនបានកាត់បន្ថយអត្រាការប្រាក់ ក្នុងគោលបំណងដើម្បីជំរុញលំហូរសាច់ប្រាក់ និងនឹងកំណើនសេដ្ឋកិច្ច។ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនៅពេលនេះ គឺអាចនឹងទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុន ពោលគឺកម្ចីក្នុងអត្រាការប្រាក់ទាប។
ខាងក្រោមនេះគឺជាតារាងអត្រាការប្រាក់ និងល័ក្ខខ័ណ្ឌមូលដ្ឋានផ្សេងៗ សម្រាប់ប្រាក់កម្ចីទិញគេហដ្ឋានរបស់ធនាគារមួយចំនួន គិតត្រឹមខែមិថុនាឆ្នាំ ២០២០* (រៀងរំដាប់តាមព្យញ្ជនៈ)៖
ធនាគារ BRED Bank
-ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់:
ឆ្នាំទី ១៖ ៦,៦៦%
ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៧៧% សម្រាប់កម្ចី ១៥ ឆ្នាំ
ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៨៨% សម្រាប់កម្ចី ២០ ឆ្នាំ
-រយៈពេលកម្ចីអប្បបរមា៖ ៥ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារកម្ពុជាសាធារណៈកម្ពុជា (Campu Bank)
-ទំហំកម្ចី៖ ដល់ទៅ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់:
ឆ្នាំទី ១៖ ៦,៩៩%
ឆ្នាំទី ២៖ ៧.៥០%
ចាប់ពីឆ្នាំទី ៣ ទៅ៖ ៧,៩៩%
-រយៈពេលកម្ចីអប្បបរមា៖ ៣ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារស៊ីអាយអិមប៊ី (CIMB Bank)
-ទំហំកម្ចី៖ ដល់ទៅ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ៧.៥% ថេរ
-រយៈពេលកម្ចីអប្បបរមា៖ ៣ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារ Hong Leong
-ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់:
សម្រាប់អ្នកខ្ចីទូទៅ៖ ៧,៩៩% ថេរ
សម្រាប់អ្នកខ្ចីទិញគម្រោងដែលធនាគារមានដៃគូជាមួយ៖
ជម្រើសទី ១៖ ៦,៩៩% សម្រាប់ឆ្នាំទី ១ ដល់ ៣ ហើយចាប់ពីឆ្នាំទី ៤ ទៅគឺ ៨,២៥%
ជម្រើសទី ២៖ ៦,៦៦% សម្រាប់ឆ្នាំទី ១ និង ៧,៩៩% ចាប់ពីឆ្នាំទី ២ ទៅ
-រយៈពេលកម្ចីអប្បបរមា៖ ៥ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារ J-Trust
ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់:
សម្រាប់អ្នកខ្ចីទូទៅ៖ ៧,៩៥% ថេររៀងរាល់ឆ្នាំ
សម្រាប់អ្នកខ្ចីទិញគម្រោងដែលធនគារមានដៃគូជាមួយ៖ ឆ្នាំទី ៦,៨៨% ចាប់ពីឆ្នាំទី ២ ទៅ៧,៨៨%
-រយៈពេលកម្ចីអប្បបរមា៖ ៥ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារ Kookmin Bank
-ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់:
ឆ្នាំទី ១៖ ៥,៤៩%
ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧.៥%
-រយៈពេលកម្ចីអប្បបរមា៖ ៣ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារ May Bank
-ទំហំកម្ចី៖ ដល់ទៅ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់:
ឆ្នាំទី ១៖ ៦,៨៨%
ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៨៨%
-រយៈពេលកម្ចីអប្បបរមា៖ ៣ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារស៊ីនហាន (Shinhan bank)
-ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់
ឆ្នាំទី ១៖ ៤,៩៩%
ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៤៥%
-រយៈពេលកម្ចីអប្បបរមា៖ ៣ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣-៤% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
ធនាគារសហពាណិជ្ជ (UCB)
-អត្រាការប្រាក់
ឆ្នាំទី ១៖ ៧.៥%
ចាប់ពីឆ្នាំទី ២ ទៅ ៖ ៨%
-រយៈពេលកម្ចីអប្បបរមា៖ ១ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យ ៣% ប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា)
អត្រាការប្រាក់គឺជាកត្តាសំខាន់ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏អ្នកសុំកម្ចីក៏គួរតែពិចារណាលើកត្តាផ្សេងៗ ជាច្រើនទៀត។ កត្តាទាំងនោះរួមមាន ទំហំប្រាក់កម្ចី លក្ខខណ្ឌតម្រូវការសម្រាប់ការស្នើសុំ រយៈពេលកម្ចីអប្បបរមានិងអតិបរមា ថ្លៃពិន័យនៅពេលទូទាត់មុនពេលកំណត់ ថ្លៃសេវាដំបូង ថ្លៃវាយតម្លៃទ្រព្យសម្បត្តិ ថ្លៃធានារ៉ាប់រង ថ្លៃសេវាមេធាវី និងផ្សេងៗទៀត។
ធនាគារមួយចំនួនមើលទៅហាក់ដូចជាមានអត្រាការប្រាក់ទាប ប៉ុន្តែមានតម្រូវការផ្សេងៗតឹងរឹង។ ឧទាហរណ៍ ធនាគារដែលមានអត្រាការប្រាក់ទាប អាចត្រូវឲ្យអ្នកសុំកម្ចី ដាក់ប្លង់ផ្ទះលើសពីមួយ បន្ថែមពីលើប្លង់ផ្ទះដែលទិញ។ ធនាគារខ្លះទៀតតម្រូវឱ្យអ្នកសុំកម្ចីយកកម្ចីក្នុងរយៈពេលវែងតែប៉ុណ្ណោះ ហើយបើសុំរយៈពេលខ្លីនឹងត្រូវបង់អត្រាការប្រាក់មួយផ្សេងទៀត។
ដូចគ្នានេះដែរ ធនាគារមួយចំនួនដែលមានអត្រាការប្រាក់ខ្ពស់ តែអាចមានលក្ខខណ្ឌបត់បែន។ លើសពីនេះ ទីតាំងគេហដ្ឋានក៏ជាកត្តាសំខាន់មួយដែរ ថាធនាគារនឹងអនុម័តកម្ចី ឬ ទេ។ ដូច្នេះអ្នកគួរតែពិចារណាលើកត្តាទាំងអស់នេះ ឲ្យបានម៉ត់ហ្មត់ ហើយជ្រើសរើសយកលក្ខខណ្ឌណាដែលសមស្របនឹងតម្រូវរបស់អ្នក។
*បញ្ជាក់៖ អត្រាការប្រាក់ និងលក្ខខណ្ឌនេះ ត្រូវបានប្រមូលនៅខែមិថុនាឆ្នាំ ២០២០ សម្រាប់ជាការផ្ដល់ព័ត៌មានមូលដ្ឋានតែប៉ុណ្ណោះ។ តួរលេខ និងលក្ខខណ្ឌទាំងនេះអាចនឹងត្រូវផ្លាស់ប្តូរ ដោយផ្អែកលើលក្ខខណ្ឌនៃធនាគារនីមួយៗ តាមករណីផ្សេងៗគ្នា។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងធនាគារដោយផ្ទាល់។
- Video Advertisement -