ប្រេនសណ្ឋាគារអន្តរជាតិ Hilton នឹងបើកសណ្ឋាគារដំបូងបង្អស់នៅភ្នំពេញ ក្នុងឆ្នាំ ២០២២

កាលពីថ្មីៗនេះ ក្រុមហ៊ុន Hilton Hotels & Resorts បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអចលនទ្រព្យ GFC ដើម្បីមកបើកសណ្ឋាគារ Hilton ដំបូងបង្អស់ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមសារព័ត៌មាន TGG Asia។

សណ្ឋាគារ Hilton Phnom Penh នឹងមានបន្ទប់សរុបចំនួន ២៨០ បន្ទប់ ហើយនឹងរួមបញ្ចូលនូវសេវាកម្មផ្សេងៗទៀត ដូចជាភោជនីយដ្ឋាន បន្ទប់ធ្វើសិក្ខាសាលា ហាងកាហ្វេ កន្លែងសម្រាកលំហែលកាយ កន្លែងហាត់ប្រាណ និងអាងហែលទឹក ជាដើម។

បើយោងតាមផែនទីរបស់ Ideal Property របស់ប្រទេសសិង្ហបុរី សណ្ឋាគារ Hilton Phnom Penh នឹងស្ថិតនៅក្នុងអគារអភិវឌ្ឍន៍ចម្រុះ (Mixed-use development) ដែលមានទីតាំងស្ថិតនៅជិតគម្រោង The Gateway តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។

លោក Paul Hutton អនុប្រធានប្រតិបត្តិការអាស៊ីអាគ្នេយ៍របស់ Hilton បានប្រាប់ TGG Asia ថាប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់ ដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច។

លោក Paul Hutton បានមានប្រសាសន៍ថា៖ «សម្រាប់ឆ្នាំ ២០១៨ ប្រទេសកម្ពុជាមានកំណើនភ្ញៀវទេសចរអន្តរជាតិខ្ពស់លំដាប់ទី ៣ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសវៀតណាមនិងឥណ្ឌូណេស៊ី។ យើងជឿជាក់ថាភាពខ្លាំងរបស់ Hilton នឹងជួយជំរុញឲ្យទីក្រុងភ្នំពេញក្លាយជាគោលដៅទេសចរណ៍កាន់តែប្រសើរឡើង» ។

គួរបញ្ជាក់ផងដែរថា Hilton គឺប្រេនសណ្ឋាគារអន្តរជាតិ ដែលមានមូលដ្ឋានគ្រឹះនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Hilton កំពុងប្រតិបត្តិការអចលនទ្រព្យចំនួន ៣៩ កន្លែង ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុន រំពឹងថានឹងបើកសណ្ឋាគារចំនួន ៥៤ បន្ថែមទៀត ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។

ទាក់ទងនឹងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញក្នុងស្រុក ក៏បានជំរុញឱ្យមានការវិនិយោគលើសណ្ឋាគារឲ្យកាន់តែច្រើនឡើងនៅក្នុងប្រទេស ដោយសារតែឧស្សាហកម្មទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ (អានបន្ថែម)

ស្របពេលដែលប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកដំណើរអន្តរជាតិប្រមាណ ១៥ លាននាក់នៅឆ្នាំ ២០៣០ កម្ពុជានឹងត្រូវការបន្ទប់សណ្ឋាគារចំនួន ១០០,០០០បន្ទប់បន្ថែមទៀតនៅឆ្នាំ ២០២៨ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញពីជោគជ័យហិរញ្ញវត្ថុក្នុងត្រីមាសទី២ ខណៈបន្ដផ្ដោតលើបច្ចេកវិទ្យាសំខាន់ ២

ក្រុមហ៊ុន Bentley Systems ដែលជាអ្នកដឹកនាំលំដាប់ពិភពលោកក […]

ប្រទេសថៃពន្លឿនមហិច្ឆតាបច្ចេកវិទ្យាកម្រិតខ្ពស់តាមរយៈកម្មវិធី FastPass ដើម្បីចាក់បញ្ចូលទុនវិនិយោគ ២១ពាន់លានដុល្លារ

ស្ថាប័នរដ្ឋចំនួនប្រាំបីរួមគ្នាកាត់បន្ថយនីតិវិធីរដ្ឋបាលព […]

វីឡាប្រណីត Modern Minimalist, បើកលក់ឆាប់ៗនេះ!!!

វីឡាប្រណីត Modern Minimalist នឹងបើកលក់ឆាប់នេះ។ គម្រោង ធ […]

២០២២-២០២៦៖ វិស័យផលិតផលថ្មអារ អាចរកចំណូលចូលសេដ្ឋកិច្ចជាតិ បានជិត ៤០លានដុល្លារ

វិស័យផលិតផលថ្មអារនៅកម្ពុជា អាចរកចំណូលចូលសេដ្ឋកិច្ចជាតិប […]

តើទីក្រុងញូវយ៉កប្រើបច្ចេកវិទ្យាអ្វីដើម្បីការពាករការបាក់ឆ្នេរសមុទ្រ និងទប់ទល់នឹងព្យុះ?

ទីក្រុងញូវយ៉កបានខិតខំប្រឹងប្រែងយ៉ាងដើម្បីដើម្បីពង្រឹងបច […]