ផលិតផលក្បឿងបេតុង និងទុយោរបស់ ជីបម៉ុង ទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO ស្ថាប័នអន្តរជាតិមានមូលដ្ឋាននៅប្រទេសស្វីស

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO 9001:2015 ស្តីពីគុណភាពនៃផលិតផលក្បឿងបេតុង និងទុយោក្នុងពេលដំណាលគ្នាពីស្ថាប័នស្តង់ដារអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វីស។

តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនលើបច្ចេកវិទ្យាទំនើបចុងក្រោយមកពីប្រទេសអ៊ីតាលី ការប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពល្អឥតខ្ចោះ ស្ថាប័ន Guidance Independent Certifications Ltd. បានទទួលស្គាល់កម្រិតស្តង់ដារផលិតកម្ម ក៏ដូចជាគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ និងបានផ្តល់ជូនវិញ្ញាបនបត្រស្តង់ដារ ISO 9001:2015 ចំពោះផលិតផលក្បឿងបេតុង និងវិញ្ញាបនបត្រស្តង់ដារ ISO 9001:2015 ចំពោះផលិតផលទុយោ។

លោក ចេមស៍ ហិនស្សយ៍ អគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ មានប្រសាសន៍ថា៖”មូលហេតុចម្បងដែលជម្រុញឲ្យផលិតផលក្បឿងបេតុង និងទុយោទទួលបាន ISO 9001:2015 ព្រមគ្នានេះគឺដោយសារតែរោងចក្ររបស់យើងមានលទ្ធភាពផលិតក្បឿងបានរហូតទៅដល់ ១៤០ សន្លឹកក្នុងមួយនាទី ខណៈរោងចក្រទុយោមានលទ្ធភាពផលិតទុយោបាន ៥០០ តោនក្នុងមួយខែ ដែលបម្រើដល់តម្រូវការរបស់អតិថិជន ក៏ដូចជាទីផ្សារសំណង់នៅប្រទេសកម្ពុជា។”

លោក ចេមស៍ ហិនស្សយ៍ បានបញ្ជាក់ថា៖” ក្រុមហ៊ុនតែងតែបន្តការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិតដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាពដែលជាប្រព័ន្ធធ្វើឲ្យប្រសើរជានិច្ចនូវផលិតផល និងសេវាកម្ម។ វិញ្ញាបនបត្របញ្ជាក់ស្តង់ដារ ISO9001:2015 នៃផលិតផលក្បឿងបេតុង និងវិញ្ញាបនបត្របញ្ជាក់ស្តង់ដារ ISO9001:2015 សម្រាប់ផលិតផលទុយោពិតជាមានតម្លៃណាស់សម្រាប់ក្រុមហ៊ុនយើងដែលបានបង្ហាញពីគុណតម្លៃនៃការខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ជូនដល់អតិថិជន។ មួយវិញទៀត ការទទួលវិញ្ញាបនបត្រស្តង់ដារ ISO9001:2015 នេះគឺបន្ថែមទំនុកចិត្តដល់ដៃគូយុទ្ធសាស្ត្រ អតិថិជន និងអ្នកប្រើប្រាស់”។

ក្រៅពីផលិតផលក្បឿងបេតុង និងទុយោគ្រប់ប្រភេទ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏ជាក្រុមហ៊ុនឈានមុខគេផ្នែកផ្តត់ផ្គង់បេតុងលាយស្រេចនៅក្នុងប្រទេសកម្ពុជាផងដែរ។ កន្លងមកស្ថាប័ន Guidance Independent Certifications Ltd. របស់ប្រទេសស្វីសមួយនេះក៏បានចេញវិញ្ញាបនបត្រស្តង់ដារ ISO 9001:2008 និងISO 9001: 2015 ទទួលស្គាល់គុណភាពជាអន្តរជាតិនៃផលិតកម្ម និងការផ្កត់ផ្គង់បេតុងលាយស្រេចរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]