ផែនការធំ! ចិនគ្រោងចាយ ១,៥ ទ្រីលានដុល្លារ សង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ១៣០០គម្រោង

សហគ្រាសគ្រប់គ្រងរដ្ឋរបស់ចិន  បានបង្ហាញផែនការចង់វិនិយោគប្រមាណ ១,៥ ទ្រីលានដុល្លារ (១៥០០ពាន់លានដុល្លារ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃជាង ១៣០០ គម្រោង ទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទិសដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់ China Daily ចេញផ្សាយកាលពីខែមិថុនា គម្រោងទាំងនោះមិនមែនធម្មតាដូចជាផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែល ផ្អែកលើបច្ចេកវិទ្យាព័ត៌មានដូចជា 5G បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតឧស្សាហកម្ម និងIoT ជាដើម។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ សំដៅដល់ការប្រើអត្ថប្រយោជន៍នៃ AI និងBig Data ទៅដោះស្រាយបញ្ហាស្មុគស្មាញនានា ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យសំណង់មានគុណភាពរឹងមាំជាងមុន ប៉ុន្តែចំណាយទាបជាងមុន។

លើសពីនេះ វាក៏ជួយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដោយឆ្លាតវៃ ដោយប្រាប់ពីរយៈពេលកំណត់ក្នុងការជួសជុល និងថៃទាំ ក៏ដូចជាការបើកបរលើសទំងន់ជាដើម។

លើសពីនេះ វាក៏ផ្ដល់ឱកាសឱ្យក្រុមហ៊ុនបច្ចេកវិទ្យាតូចៗ មានសិទ្ធិចូលរួម ក្នុងការផ្ដល់ជាសេវាកម្ម និងផលិតផលក្នុងការកសាងគម្រោងផងដែរ។

ដើម្បីអនុវត្តគម្រោងនេះ ចិនក៏នឹងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមមួយដោយមាន អនុស្ថានីយស្ដុកទិន្នន័យ ១៨ កន្លែង។

គម្រោងនេះនឹងត្រូវបានអនុវត្តដោយសហគ្រាសសាធារណៈជាង​ ៧០ ក្រុមហ៊ុន ដែលកាលពីឆ្នាំមុន បានបណ្ដាក់ទុនសរុបប្រមាណ ៦០  ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពឌីជីថល របស់ខ្លួន។

គម្រោងឌីជីថល រួមមាន ប្រព័ន្ធរុករកផ្កាយរណប Beidou និង blockchain  ក៏ដូចជាការបង្កើតឧបករណ៍វិស្វកម្មនៅឈូងសមុទ្រ ការដឹកជញ្ជូន និងដំណើរការទិន្នន័យBig Data ជាដើម។

គួរបញ្ជាក់ថា  ទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់សហគ្រាសសាធារណៈរបស់ចិនមាន ដល់ជាង ១,៣ ទ្រីលានដុល្លារ ដែលស្មើនឹងជាង ៨០០០  គម្រោងនៅក្នុងជាង ១៨០  ប្រទេស និងតំបន់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]