ផែនការពង្រីកអាកាសយានដ្ឋានក្រុងព្រះសីហនុដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២

ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា ឬ Cambodia Airports កាលពីថ្មីៗនេះ បានប្រកាសពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុដំណាក់ទី១ ឱ្យចប់សព្វគ្រប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់អាកាសយានដ្ឋានមួយនេះ ឱ្យចតយន្តហោះខ្នាតធំបាន និងទទួលអ្នកដំណើរបានដល់១០ លាននាក់ក្នុងមួយឆ្នាំៗ នាពេលអនាគត។

ក្រុមហ៊ុនបានថ្លែងដូច្នេះក្នុងកិច្ចប្រជុំជាវវាងលោក Alain Brun ប្រធានក្រុមហ៊ុន Cambodia Airports និង ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។

កិច្ចប្រជុំផ្តោតលើការងារ ៤ ចំនុចធំៗ រួមមាន ការរៀបចំស្ថានីយ៍អ្នកដំណើរថ្មី ការពង្រីកផ្លូវរត់ Runway ការពង្រីកផ្លូវបរ Taxi ways និងជាពិសេសការសាងសង់ចំណតយន្តហោះ ដែលអាចមានសមត្ថភាពចតបាន ១៩ យន្តហោះ។

ទាក់ទងនឹងការពង្រីកស្ថានីយ៍អ្នកដំណើរថ្មី គឺបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ គឺការពង្រីកស្ថានីយ៍អ្នកដំណើរឱ្យទទួលអ្នកដំណើរចំនួន ៣, ៦ លាននាក់ (ផែនការឆ្នាំ២០២០ ដល់២០៣០)។ ដោយឡែក ដំណាក់កាលទី២ គឺសម្រាប់ផែនការ សម្រាប់ឆ្នាំ ២០៣០ ដល់ ២០៤០ ដែលនឹងពង្រីកឱ្យទទួលអ្នកដំណើរឱ្យដល់ទៅ ៥ លាននាក់។

ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា បើប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង និងមានអ្នកដំណើរច្រើនជាមុន ក្រុមហ៊ុននឹងពង្រីករហូតដល់អាចទទួលអ្នកដំណើរបាន ១០ លាននាក់។

ចំពោះការពង្រីកផ្លូវរត់ Runway ផ្លូវរត់ពី ចំងាយ២៥០០ មែត្រ ទៅ ៣៣០០ មែត្រ បច្ចុប្បន្នគឺកំពុងដំណើរការហើយ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះហើយ។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏នឹងសាងសង់ចំណតយន្តហោះថ្មី ដែលសម្រាប់ដំណាក់កាលទី១ គឺនឹងអាចមានសមត្ថភាពចតបាន ១៣ យន្តហោះ ហើយនៅដំណាក់កាលទី២ គឺអាចចតបាន១៩ យន្តហោះ។

លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីផែនការនៃការពង្រីក និងពង្រឹងផ្លូវបរ Taxi ways ចំងាយ ៤២០ មែត្រ ផងដែរ តែក្រុមហ៊ុនមិនបានបញ្ជាក់ពីព័ត៌មានលម្អិតស្ដីពីគម្រោងនេះទេ។

គួរបញ្ជាក់ផងដែរថា របាយការណ៍ពីក្រុមហ៊ុន Cambodia Airports ដែលទទួលសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានទាំងបីនៅកម្ពុជា បង្ហាញថា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសីហនុ បានកើន២១០ភាគរយ ក្នុងឆមាសទីមួយឆ្នាំ២០១៩ ដែលមានចំនួនអ្នកដំណើរ ៧៥៥ ០០០ នាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]