ផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោង ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញជាសាធារណៈ

ត្រឹមតែមួយពព្រិចភ្នែក ផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោងត្រូវបានកសង់រួចរាល់ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញជាសាធារណៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងត្រៀមបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ បើទោះបីជាមិនទាន់បើកសម្ពោធជាផ្លូវការផង ផ្ទះអាជីវកម្មតាមបណ្តោយផ្លូវជាតិលេខ៥ និងវីឡាកូនកាត់ ត្រូវបានលក់អស់ជាស្ថាពរ។

គម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើប ដែលមានវិសាលភាពធំជាងគេនៅភូមិភាគខាងជើងរាជធានីភ្នំពេញនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនព្រីនស៍ ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ដែលបានឈរជើងនៅប្រទេសកម្ពុជាអស់រយៈពេលជាង៥ឆ្នាំមកហើយ និងធ្លាប់មានសមិទ្ធផល និងបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍន៍គម្រោងអគារខុនដូ និងអគារពាណិជ្ជកម្មខ្ពស់ៗកប់ពពកជាច្រើន។

គម្រោងដ៏អស្ចារ្យនេះ ក៏ជាការសហការដ៏ស្អិតរមួតពីសំណាក់ក្រុមហ៊ុនស្ថាបត្យកម្មស្វីសដ៏ល្បីរន្ទឺក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Aerne Architects & Associates Co., Ltd. និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេ គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd.)។

ជាមួយទីតាំងពោរពេញដោយសក្តានុពល តាមបណ្តោយផ្លូវជាតិលេខ៥ ជិតសាលាខណ្ឌព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មី ហ៊ុមព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ជាពិសេសនោះគឺម៉ូដផ្ទះដ៏ទំនើប ទាន់សម័យ និងស៊ីវិល័យ របស់បុរីភូមិសំរោង ដែលជាការគិតគូរយ៉ាងល្អិតល្អន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងយុគសម័យថ្មី ផ្សារភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃ នឹងធម្មជាតិដ៏ស្រស់បំព្រង។

លើសពីនេះ ជាមួយទីធ្លាបៃតងដល់ទៅ ៤០% នៃគម្រោងទាំងមូល លើផ្ទៃដីទំហំ ៣៣ហិកតា ភូមិសំរោងផ្តល់ជូននូវជម្រើសគេហដ្ឋានច្រើនបែបច្រើនសណ្ឋាន ដែលមានរចនាបថទំនើប ធំទូលាយ អនុញ្ញាតឲ្យខ្យល់ និងពន្លឺធម្មជាតិចេញចូលបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការ រស់នៅជាក់ស្តែងគ្រប់ប្រភេទ ដូចជាផ្ទះអាជីវកម្មទំនើបខ្នាតធំ វីឡាកូនកាត់ វីឡាភ្លោះថ្មី វីឡាភ្លោះមង្គល និងវីឡាចរណៃ។

ហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបរបស់ភូមិសំរោង មានដូចជាផ្លូវជិះកង់ដល់ទៅ ១២ គម សួនសំរោង សួនច្បារចម្រុះពណ៌ សួនបន្លែសហគមន៍ សួនកុមារ សួនសុនខធំជាងគេក្នុងរាជធានីភ្នំពេញ កន្លែងអាំងសាច់ កន្លែងញ៉ាំអាហារពិកនិក និងទីធ្លាគយគន់តារា ឬថ្ងៃលិចដ៏រ៉ូមែនទិក។

សម្រាប់ព័ត៌មានលម្អិត៖
• ទូរស័ព្ទទំនាក់ទំនង ៖ 089 877 533 / 069 877 533
• គេហទំព័រហ្វេសប៊ុក ៖ SAMRAONG VILLAGE

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]