ផ្ទះតម្លៃ ២-៣ម៉ឺនដុល្លារនៅកណ្តាលក្រុងភ្នំពេញ បើកការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ៖ គម្រោង​សាងសង់អគារខុនដូ​ដែលមានតម្លៃសមរម្យចាប់ពី ២ ទៅ ៣​ម៉ឺនដុល្លារអាមេរិកក្នុងមួយយូនីត ស្ថិតនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ​ ខាងក្រោយមន្ទីពេទ្យរ៉ូយាល់ភ្នំពេញ​ បានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៨​ វិច្ឆិកាកន្លងមកនេះ។

លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence)​ អភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa ក្រោមទុនវិនិយោគ ៧០ លានដុល្លារអាមេរិក​ ដោយសាងសង់ជាពីរ​ដំណាក់កាល ដោយដំណាក់កាលទី១ មាន១០អគារ ដែលមានប្រមាណ ២០០០ យូនីត ហើយក្នុងមួយយូនីតមានតម្លៃចន្លោះពី ២ ទៅ៣ ម៉ឺនដុល្លារអាមេរិក។ ការងារសាងសង់ក្នុងដំណាក់កាលទី១នេះ នឹងបញ្ចប់ក្នុងរយៈពេល២ ទៅ៣ ឆ្នាំខាងមុខ។

ថ្លែងនៅក្នុងសន្និសីទកាសែតភ្លាមៗក្រោយបញ្ចប់ពីធីសម្ពោធការដ្ឋានសាងសង់​ លោក អាឡិច យ៉ាស៊ូម៉ូតូស្ថាបនិកក្រុមហ៊ុន​ Arakawa បានមានប្រសាសន៍ថា ដំណាក់កាលទី១ នឹង​ចំណាយ៤០ លានដុល្លារអាមេរិក​ និង៣០ លានដុល្លារសម្រាប់ដំណាក់កាលទី២។​ ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជនជាតិប៉ុនរូបនេះ​ បានគូសបញ្ជាក់ថា លំនៅឋានេះនឹងបើកលក់សម្រាប់អតិថិជនដែលមានបំណងទិញស្នាក់នៅ (end users)​ហើយមិនអនុញ្ញាតឲ្យមានការទិញសម្រាប់វិនិយោគបន្តនោះទេ។

“លំនៅឋាននេះ សាងសង់ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាដែលជាសិស្សនិស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋទូទៅដែលមានចំណូលទាប-មធ្យម​ អាច​ទិញលំនៅឋានខុនដូរបស់អារ៉ាខាវ៉ាបាន​ ព្រមទាំងទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ និងរស់នៅសមរម្យក្នុងខុនដូទំនើបកណ្តាលក្រុងភ្នំពេញ”។ នេះបើតាមការលើកឡើងរបស់អាឡិច។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី ចូលរួមក្នុងពិធីសម្ពោធលំនៅឋាននេះបានមានប្រសាសន៍ថា លំនៅឋានអារ៉ាខាវ៉ា ​ជា​គម្រោង​ទី៣ ហើយ ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី ហើយ​គម្រោង​ទី១ គឺនៅស្ថិត​ក្រុងតាខ្មៅ និងគម្រោង​ទី២ គឺ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៥។ ​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]