ផ្ទះមេគង្គ រចនាប័ទ្មខ្មែរ តែស្តង់ដារទាន់សម័យ?

ការមានលំនៅឋានដែលសមរម្យ ជាទីជម្រកដ៏កក់ក្តៅសម្រាប់ជីវិត និងជាទីកន្លែងកសាងសុភមង្គលសម្រាប់ក្រុមគ្រួសារ គឺជាតម្រូវការមូលដ្ឋានចាំបាច់ អត់មិនបានសម្រាប់មនុស្សរាល់រូប។ មើលឃើញពីភាពចាំបាច់នេះ ផ្ទះមេគង្គ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាតម្រូវការផ្ទះសំបែង ជាពិសេសសម្រាប់អ្នកដែលមានជីវភាពកម្រិតមធ្យម និងចង់រស់នៅបែបសាមញ្ញ អាចមានលទ្ធភាពទិញបាន។ ក្រៅពីគិតគូរពីកម្រិតជីវភាពរស់នៅ របស់អតិថិជន ផ្ទះមេគង្គ ក៏ផ្តល់តម្លៃខ្ពស់ទៅលើរចនាប័ទ្មអគារបែបខ្មែរ។

ផ្ទះខ្មែរ រចនាប័ទ្មខ្មែរ សាងសង់ឡើងដោយស្នាដៃកូនខ្មែរ ដែលមានគុណភាព ភាពរឹងមាំ និងភាពស្រស់ស្អាតក្នុងភាពសាមញ្ញនោះ គឺ ផ្ទះមេគង្គ។ ផ្ទះមេគង្គ សំណង់ដ៏វិចិត្រ ច្នៃប្រឌិតចេញពីការយកចិត្តទុកខ្ពស់ និងជំនាញច្បាស់លាស់ របស់ បណ្តុំវិស្វករខ្មែរ សុទ្ធតែជំនាញៗ មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការរចនាប្លង់ និងការគ្រប់គ្រងគម្រោងអគារបែបនិវាសនដ្ឋាន។

ព្រោះតែលក្ខណៈ និងមុខងារពិសេស លើសពីផ្ទះសម្រាប់រស់នៅធម្មតាទូទៅរបស់វា ផ្ទះមេគង្គ បានក្លាយជាផ្ទះដ៏ពេញនិយមបំផុត នៅកម្ពុជា នាពេលបច្ចុប្បន្ន ទាំងប្រជាពលរដ្ឋទូទៅ  ទាំងអ្នកវិនិយោគ អង្គការ និងស្ថាប័ននានាក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍ចង់បានផ្ទះមេគង្គ។ ផ្ទះមេគង្គ ទទួលបានគម្រោងសាងសង់ទូទាំង ២៥ ខេត្តរាជធានី។ ក្រៅអំពីជាផ្ទះសម្រាប់ស្នាក់នៅធម្មតា ផ្ទះមេគង្គមានគម្រោងសំណង់អគារពហុបំណង ជាច្រើនទៀត ដែលមានលក្ខណៈបត់បែនតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ក្នុងនោះរួមមាន៖  ផ្ទះដ៏មានផាសុកភាពសម្រាប់គ្រួសារ ផ្ទះសម្រាកលំហែ រីសត ផ្ទះចាំចំការ ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ កុដិសម្រាប់ព្រះសង្ឃ បណ្ណាល័យ សាលារៀន។ល។ តើផ្ទះមេគង្គ មានលក្ខណៈពិសេសអ្វីខ្លះដែរ? ខាងក្រោមនេះ ជាចំណុចពិសេសៗ ដែលធ្វើឱ្យផ្ទះមេគង្គមានលក្ខណៈខុសគេ៖

១. វិស្វករជំនាញ និងជាងដែលមានគុណវុឌ្ឍិត្រឹមត្រូវ

វិស្វករជំនាញរបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប បានសិក្សាយ៉ាងហ្មត់ចត់បំផុត អំពីលក្ខណៈពិសេសនៃការសាងសង់ផ្ទះមេគង្គ ដោយចំណាយអស់រយៈពេលជាង ២ឆ្នាំ ដើម្បីស្វែងយល់ថា តើផ្ទះមួយខ្នង ត្រូវការលក្ខខណ្ឌអ្វីខ្លះ ដើម្បីឱ្យវាមានគុណភាព ភាពរឹងមាំ និងភាពស្រស់ស្អាតទៅបាន។ ជាពិសេស ក្នុងវិស្វករ របស់ក្រុមហ៊ុន បានគិតគូរលម្អិតអំពីគុណភាព និងប្រភេទសម្ភារៈដែលត្រូវប្រើសម្រាប់សាងសង់។ ជាមួយគ្នានេះដែរ ផ្ទះមេគង្គមានជាងជំនាញដែលហ្វឹកហ្វឺនដោយក្រុមហ៊ុនផ្ទាល់ ហើយដើម្បីជាសក្ខីកម្មសម្រាប់ទំនុកចិត្តអតិថិជន ក្រុមហ៊ុនមានចេញសញ្ញាបត្របញ្ជាក់ ពីសមត្ថភាពរបស់ជាងថែមទៀតផង។

២. អភិរក្សរចនាប័ទ្មផ្ទះខ្មែរ និងប្រើសម្ភារបរិស្ថានមេត្រី

ការរចនាម៉ូតផ្ទះមេគង្គ ធ្វើឡើងដោយយកលំនាំតាមម៉ូតផ្ទះខ្មែរយើង ដោយមានជើងសសរ និងរានហាលថែមទៀត។ ការសម្រេចជ្រើសទម្រង់គ្រោងផ្ទះ ទីតាំង លក្ខណៈរាងរៅ និងបរិវេណទាំងខាងក្រៅ និងខាងក្នុង (Interior and exterior) សុទ្ធតែរចនាឡើង ឱ្យសមស្របជាមួយនឹងបរិស្ថានជុំវិញ ការបង្កើតបរិយាកាសមនុស្សនិងធម្មជាតិមេត្រី និងសមស្របនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសថ្មីៗនេះ ផ្ទះមេគង្គបានរចនាដំបូលប៉ិត ដែលជាម៉ូតមួយបែប ដ៏មានប្រជាប្រិយ តាមបែបផ្ទះបូរាណរបស់ខ្មែរយើងថែមទៀតផង។ បើនិយាយពី សម្ភារសម្រាប់សាងសង់ គឺបានជ្រើសរើសសម្ភារសុទ្ធតែទំនើបៗ មានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។

៥. មានភាពងាយស្រួល! គឺលោកអ្នក ចាំតែកាន់សោចូលនៅតែម្តង

ជាមួយសេវាសាងសង់ផ្ទះមេគង្គ លោកអ្នកមិនចាំបាច់ខ្វល់រឿងចាត់ចែងសាងសង់ ការគ្រប់គ្រងជាង រឿងដើររកទិញសម្ភារ ការរៀបចំ ការទិញសម្ភារបន្ថែម ខ្វះនេះ ខ្វះនោះសោះឡើយ។ ក្រុមហ៊ុន នឹងរៀបចំចាត់ចែងជូន ដោយមានការប្រឹក្សាយោបល់ និងស្តាប់តាមការចង់បានរបស់អតិថិជន ពោលគឺលោកអ្នក ចាំតែកាន់សោចូលនៅ ដោយភាពជឿជាក់ និងភាពរីករាយតែម្តង។

៦. ផាសុកភាព និងបរិយាកាសរស់នៅល្អ គឺជាអាទិភាពផ្ទះមេគង្គ

ដោយផ្អែកលើទស្សនវិជ្ជាថា “ផ្ទះពិតប្រាកដ ស្ថិតនៅក្នុងបេះដូងយើង ឬ Home is where our heart is”  ផ្ទះមេគង្គ យកចិត្តទុកដាក់យ៉ាងខ្លាំងអំពីផាសុកភាព និងបរិយាកាសនៃការរស់នៅរបស់លោកអ្នក។ ការរៀបចំគ្រោងអគារ និងរចនាប័ទ្ម រាប់បញ្ចូលការគិតគូរអំពីការរៀបចំ និងការទុកដាក់បរិក្ខារសុខភាព និងអនាម័យនៃការរស់នៅ ដោយមានបូកបន្ថែមបន្ទប់ទឹកដ៏ស្រស់ស្អាត និងចង្ក្រានបាយដ៏ធំទូលាយ ចាក់បេតុងអារម៉េនៅខាងក្រោមផ្ទះ និងមានប្រព័ន្ធបង្ហូរកាកសំណល់ថែមទៀតផង។

៧. តម្លៃសមរម្យ និងអាចបង់រំលស់ជាមួយអត្រាការប្រាក់ទាប

ផ្ទះល្អយ៉ាងណា តែបើគ្មានលទ្ធភាពទិញ នោះក្តីស្រមៃចង់បានជម្រកកក់ក្តៅ ពុំអាចក្លាយជាការពិតទេ។ តែបញ្ហាលទ្ធភាពបានផ្ទះនៅ លែងជាចំណោទដែលដោះស្រាយមិនរួចទៀតហើយ ជាមួយនឹងផ្ទះមេគង្គ។

ដើម្បីជួយដោះស្រាយនូវកង្វល់នេះ ផ្ទះមេគង្គនឹងផ្តល់ជូន អតិថិជនជាមួយនឹងតម្លៃដ៏សមរម្យ គឺសូម្បីតែប្រជាពលរដ្ឋដែលមានចំណូលទាប ក៏អាចជាវផ្ទះដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់សម្រាប់រស់នៅបានដែរ។ អ្វីដែលកាន់តែពិសេសជាងនេះថែមទៀតនោះគឺ ផ្ទះមេគង្គបានសហការជាមួយដៃគូមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីផ្តល់នូវប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យជូនអតិថិជនរបស់ផ្ទះមេគង្គ ដើម្បីសម្រេចបាននូវគោលដៅ “ធ្វើឲ្យជីវិតល្អប្រសើរ” ថែមទៀតផង៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]