ផ្ទះរីស៊តបែបខ្មែរតម្លៃសមរម្យកំពុងបើកលក់លើទឹកដីសៀមរាបអង្គរ
គម្រោងផ្ទះខ្មែរបន្ទាយស្រី ដែលជាផ្ទះរីសតបែបខ្មែរប្លែកថ្មី តម្លៃសមរម្យ និងជាពិសេសស្ថិតនៅក្នុងតំបន់សក្ដានុពលខេត្តសៀមរាបអង្គរ ចាប់ផ្ដើមបើកលក់ហើយ។ បើយោងតាមតំណាងក្រុមហ៊ុន គម្រោងនេះ មានចំណុចពិសេសៗដូចជា៖
១.ទីតាំងល្អ
គម្រោងនេះមានទីតាំងស្ថិតក្នុងស្រុកបន្ទាយស្រី ដែលជាតំបន់មានការអភិវឌ្ឍស្រាប់ មានផ្សារ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនានាជាដើម។ ទីតាំងនេះ ជាទីតាំងសក្ដានុពល ដែលជាជម្រើសដ៏សម្រាប់ទាំងការរស់នៅ សម្រាកលំហែកាយ និងដើម្បីវិនិយោគ។ (សូមចុចមើលផែនទី https://rb.gy/el14cc)។
២. អភិរក្សរចនាប័ទ្មផ្ទះខ្មែរ
គម្រោងនេះបានផ្ដោតសំខាន់លើការថែរក្សាប្រពៃណីវប្បធម៌ខ្មែរ តាមរយៈឈ្មោះគម្រោង ‘ផ្ទះខ្មែរបន្ទាយស្រី’ និងម៉ូតផ្ទះដែលមានរចនាប័ទ្មជាផ្ទះខ្មែរបុរាណ មានជើងសសរ រានហាល និងដំបូលជាប្រភេទដំបូលប៉ិត ជាដើម។
៣.គុណភាពសំណង់ និងជាសមិទ្ធផលកូនខ្មែរ
រីសតផ្ទះខ្មែរបន្ទាយស្រី ដែលជាគម្រោងដែលបង្កើតឡើងដោយវិស្វករជំនាញជនជាតិខ្មែរ ដែលសិក្សាយ៉ាងយកចិត្តទុកដាក់បំផុតពីគុណភាពរបស់សំណង់ ដើម្បីធានាថាផ្ទះគឺមិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានគុណភាពខ្ពស់ផងដែរ។
៤.លក្ខខណ្ឌបង់រំលស់ងាយស្រួល និងមអត្រាការប្រាក់ទាប
អតិថិជនអាចបង់រំលស់ជាមួយធានាគារដៃគូក៏បាន ឬបង់រំលស់ផ្ទាល់ជាមួយនឹងម្ចាស់គម្រោងក៏បាន ក្នុងអត្រាការប្រាក់ដ៏សមរម្យជាទីបំផុត។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបង់រំលស់លោកអ្នកអាចទាក់ទងទៅកាន់លេខ 012463777 068463777 087463777។
៥.គិតគូរពីបរិស្ថាន និងបរិយាកាសនៃការរស់នៅ
គម្រោងទាំងមូលសាងសង់លើផ្ទៃដីជាង ១ ហិកតា ដែលមានហេដ្ឋារចនាសម្ព័ន្ធ ប្លង់មេ និងទីធ្លាធំទូលាយ ស្រស់ស្អាត និងមានផាសុកភាពសម្រាប់ការរស់នៅ។ លើសពីនេះ ដើម្បីបង្កើតជាបរិយាកាសផ្ទះលំហែ ឬរីសត គម្រោងទាំងមូលមានត្រឹមតែផ្ទះចំនួន ៤៥ខ្នងប៉ុណ្ណោះ នៅលើទីតាំងដ៏ធំទូលាយនេះ ដោយអមជាមួយនឹងធម្មជាតិ និងខ្យល់អាកាសដ៏បរិសុទ្ធ។
៦. ស្អាត គុណភាពខ្ពស់ តែតម្លៃទាប
ដោយគិតគូរពីផាសុកភាពនៃការរស់នៅ រីសតផ្ទះខ្មែរបន្ទាយស្រីបានគិតគូរខ្ពស់ពីគុណភាព ភាពស្រស់ស្អាត និងតម្លៃដ៏សមរម្យមិនគួរឲ្យជឿ ដោយក្បាលដី ១០ម x ២៣ម បូករួមជាមួយនឹងផ្ទះខ្មែរដ៏ស្រស់ស្អាតគឺមានតម្លៃត្រឹមតែ 28,168 $។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 012463777 068463777 087463777។

- Video Advertisement -