ផ្នែកមួយនៃគម្រោងតារាសាគរតម្លៃរាប់ពាន់លានដុល្លារ បើកលក់ជាផ្លូវការហើយ

ទោះបីជាកំពុងមានរឿងចម្រូងចម្រាស់ជាមួយនឹងអាមេរិកក្ដី ផ្នែកមួយនៃគម្រោងតំបន់វិសម្សកាលតារាសាគរតម្លៃរាប់ពាន់លានដុល្លារនៅខេត្ដកោះកុង  Dara Sakor Stardeam Lake Tourism Town បានបើកលក់ជាផ្លូវការហើយ។

ពិធីសម្ពោធបើកលក់ជាផ្លូវការនេះ ប្រារព្ធទៅកាលពីថ្ងៃទី ៩ តុលា កន្លងមកនេះ ក្រោមអធិបតីភាពរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង និងតំណាងរបស់ក្រុមហ៊ុន Union Development Group (UDG)។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោង Dara Sakor Stardeam Lake Tourism Town ជាសមិទ្ធផលដ៏ធំមួយរបស់ទីក្រុងតារាសាគរ និងជាសហគមន៍ភូមិគ្រឹះលក្ខណៈចម្រុះ ដែលបង្កើតឡើងដោយយកអេកូឡូស៊ីនៃមហាសមុទ្រ និងបឹងបៃតងជាកម្មវត្ថុ។

គួរបញ្ជាក់ផងដែរ គម្រោងតារាសាគរនេះ ជាប្រធានបទក្ដៅគគុកមួយ ដោយកាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអនុវត្តគម្រោង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ ការដាក់ទណ្ឌកម្ម រួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ (អានបន្ថែម)

ជាការពិតគម្រោងនេះ កន្លងមកតែងតែទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន (អានបន្ថែម)។

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានច្រានចោលម្ដងហើយម្ដងទៀតលើការលើកឡើងនេះ ហើយអះអាងថាគម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]