ផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។

ឯកឧត្តមបានបន្តថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាលនិងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវដើម្បីធ្វើឲ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រនិងគ្រឿងសំណង់ផ្សេងៗនៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ ។

ចំពោះការចំណាយថវិកា ខាងរដ្ឋបាលខេត្តមិនអាចបញ្ជាក់បានទេ គឺខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ ខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏នឹងមានគម្រោងសាងសង់និងអភិវឌ្ឍន៍នូវ ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញបរិវេណព្រលាននេះជាបណ្តើរៗទៀត។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដី ជាង ៦០០ ហិកតា រួចជាស្រេចហើយសម្រាប់គម្រោងនេះ ដោយកាលពីថ្មីៗនេះ បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ ហើយ បច្ចុប្បន្នកំពុងតែរងចាំការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ

គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ ដោយនៅជំហានដំបូងគ្រោងនឹងសាងសង់លើដី ៣០០ ហិកតា តែបច្ចុប្បន្នពង្រីកជា ៦០០ហិកតា។ ក្រោយសាងសង់រួច គម្រោងនេះ នឹងបម្រើដល់ការដឹកជញ្ជូនផ្លូវអាកាស និងដឹកជញ្ជូនភ្ញៀវទេសចរ ទៅតំបន់ទេសចរណ៍ភាគឥសានប្រទេស រួមមានខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងក្រចេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]