ផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាវាគ្មិន។

ចំពោះផ្លូវធំៗ ដែលសង់រួច ហើយបើកដំណើរការរួមមាន ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ និង៦A ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ១៥៧៧ និង ផ្លូវក្រវ៉ាត់ក្រុងទី២ ជាដើម។

ដោយឡែក ស្ពានដែលបានដាក់ឱ្យប្រើប្រាស់រួមមាន ស្ពានអាកាសមិត្តភាពចិនសែនសុខ ស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់បាណុងអៀន និងការធ្វើឱ្យប្រសើរឡើងស្ពានមិត្តភាពកម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារទី១)ជាដើម។

ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានយកចិត្តទុកដាក់ លើការពង្រឹងគុណភាព និងការចុះត្រួតពិនិត្យជាប្រចាំលើការសាងសង់ ជួសជុល និងថែទាំផ្លូវ ដើម្បីធានាបានគុណភាព និងភាពយូរអង្វែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]