ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ នឹងត្រូវបើកការដ្ឋានពង្រីកឆាប់ៗ

រដ្ឋបាលស្រុកខ្សាច់កណ្តាល នឹងបើកដ្ឋានការដ្ឋានពង្រីកផ្លូវជាតិលេខ៨ ក្នុងពេលឆាប់ៗនេះ ចាប់ពីចំណុចរង្វង់មូលព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ០៧ ខែកុម្ភៈ ការឈូសឆាយពង្រីកផ្លូវនេះ ធ្វើឡើងដើម្បីកែលម្អសោភណភាព សណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។

រដ្ឋបាលក៏បានបញ្ជាឱ្យម្ចាស់សំណង់សងខាងផ្លូវដែលរំលោភលើដីចំណីផ្លូវនេះ ត្រូវរុះរើជាបន្ទាន់ ក្នុងរយៈពេល១៥ ថ្ងៃចាប់ថ្ងៃជូនដំណឹងនេះ ដោយរក្សាគម្លាតចម្ងាយពីអ័ក្ស១៣ ម៉ែត្រសងខាង ឬស្មើនឹង២៦ ម៉ែត្រ សម្រាប់ការពង្រីកជំហានទី១។

ដោយឡែក សម្រាប់ការពង្រីកជំហានបន្តបន្ទាប់ ម្ចាស់សំណង់ត្រូវរក្សាគម្លាតចម្ងាយអ័ក្ស៣០ ម៉ែត្រ សងខាង ឬស្មើនឹង៦០ ម៉ែត្រ។

បើម្ចាស់សំណង់មិនសហការទេ រដ្ឋបាននឹងចាត់វិធានការតាមច្បាប់ និងកសាងសំណុំរឿងទៅតុលាការ។

- Video Advertisement -