ផ្លូវជាតិលេខ ៣ នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ២១៩ លានដុល្លារអាមេរិក

ទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត)។ ផ្លូវមួយខ្សែនេះ ត្រូវបានគេជឿជាក់ថាមានគុណភាពខ្ពស់និងប្រើប្រាស់បានយូរ។ ថវិកានៃការអនុវត្តគម្រោងនេះ គឺបានមកពីហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រុមហ៊ុនដែលនឹងសាងសង់ផ្លូវជាតិលេខ ៣ ត្រូវបានគេស្គាល់ថា ជាសាជីវកម្មស្ពានថ្នល់ចិនហើយត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន ដែលមានរយៈពេលសាងសង់ ៤៨ ខែ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៣ ថា នៅចុងរដូវវស្សា ផ្លូវជាតិលេខ ៣ នឹងត្រូវបានសាងសង់ជាបេតុងប្រភេទ(AC) ដែលមានគុណភាពអាចប្រើប្រាស់បាន ទៅ ១២ ឆ្នាំ។ ក្នុងនោះ ក៏មានការជួសជុលបណ្តោះអាសន្នដើម្បីសម្រួលចរាចរណ៍។

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។

ឯកឧត្តមក៏បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់បន្តស្រោចទឹកផ្លូវឱ្យបានញឹកញាប់ក្នុងពេលសាងសង់ ដើម្បីងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ជួយកាត់បន្ថយធូលីដល់អ្នកដែលអាចមានជម្ងឺ និងកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ។

ផ្លូវជាតិលេខ ៣ នឹងត្រូវជួសជុលជាបណ្ដោះអាសន្នប្រហែល ២០ គីឡូម៉ែត្រនៅចុងខែធ្នូដើម្បីរៀបចំព្រឹត្តិការណ៍ធំៗ ចំនួន ២ រួមមាន បុណ្យសមុទ្រនៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]