ផ្លូវជាតិលេខ ៥៥ នឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៨

ការដ្ឋានកំពុងដំណើរការយ៉ាងឆាប់រហ័សនៅតាមផ្លូវជាតិ ៥៥ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលនឹងតភ្ជាប់ទៅកាន់ព្រំដែនប្រទេសថៃ។

ការដ្ឋានដែលបាននឹងកំពុងសាងសង់នេះ ត្រូវបានផ្តល់ជំនួយមូលនិធិដោយរដ្ឋាភិបាល ចិនតាមរយៈកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road)។ ផ្លូវជាតិលេខ ៥៥ នេះមានប្រវែង១៨៣គីឡូម៉ែត្រនឹងតភ្ជាប់ពីត្រង់ចំណុចរូបសំណាកអ្នកតាឃ្លាំងមឿងឆ្ពោះទៅដល់ចំណុចត្រួតពនិត្យនៃព្រំប្រទល់កម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៏សាត់។

បន្ទាប់ពីការសាងសង់លើគម្រោងផ្លូវជាតិ ៥៥ ដែលចំណាយ ១០០ លានដុល្លារអាមេរិក បានចាប់ផ្តើមកាលពីខែមិថុនាឆ្នាំ ២០១៥ ដែលបច្ចុប្បន្ន៨០% នៃការងារសាងសង់បានបញ្ចប់រួចរាល់ ហើយរំពឹងនឹងបើកឲ្យចរាចរណ៍ក្នុងអំឡុងឆ្នាំ២០១៨ ខាងមុខនេះ។

នៅពេលដែលបើកឲ្យដំណើរការជាផ្លូវការគេរំពឹងថាផ្លូវជាតិនេះនឹងពាំនាំសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រជាជនរស់នៅក្នុងតំបន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]