ផ្លូវថ្នល់ជាង ៦០០ខ្សែ នៅទូទំាងប្រទេសត្រូវបានស្ថាបនា គិតត្រឹមដំណាច់ឆ្នាំ២០១៧

ការងារស្ថាបនាផ្លូវថ្នល់

គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធិផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តនៅទូទំាងប្រទេសសរុបចំនួន ៦០៣ខ្សែ។

យោងតាមទិន្ន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងដែរថា ការស្ថាបនាផ្លូវទាំង ៦០៣ខ្សែ ដោយក្នុងនោះមានផ្លូវជាតិលេខ១ ចំនួន ៩ខ្សែ ផ្លូវជាតិលេខ២​ មាន៦៦ខ្សែ រួមទាំងផ្លូវខេត្តលេខ ៣ និងលេខ ៤ មានចំនួន ៥២៨ខ្សែ។

ទិន្ន័យដដែលបានបង្ហាញថា ផ្លូវទាំង ៦០៣ខ្សែនេះ ស្មើនឹងប្រមាណជាង​ ១៦.000 គីឡូម៉ែត្រ ហើយការស្ថាបនាមានប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវបេតុង ផ្លូវគ្រួសក្រហម និងផ្លូវដីធម្មជាតិ។ ក្នុងចំណោមនោះ ការចាក់កម្រាលកៅស៊ូ DBST មានប្រវែង ៧.១១៣​ គីឡូម៉ែត្រវែងជាងគេ។

ឯកឧត្តម ស៊ុន ចាន់ថុល​​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីចុះកិច្ច​​សន្យាជាមួយក្រុមហ៊ុនចិនមួយ ស្តីពីការស្តារផ្លូវជាតិលេខ៧ កាលពីចុងខែ​ធ្នូ​ ឆ្នាំ២០១៧​​ កន្លងទៅនេះថា​ កម្ពុជាបាន ខ្ចីថវិកាបរទេសក្នុងមួយឆ្នាំៗប្រមាណជាង ៥០០ លានដុលា្លរអាមេរិកដើម្បីកសាងផ្លូវថ្នល់នៅទូទំាងប្រទេស បូកជាមួយថវិកាជាតិ ប្រមាណជិត២​លានដុល្លារអាមេរិក សម្រាប់ការថែទាំ និងជួសជុលផ្លូវថ្នល់ផងដែរ។

ឯឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា ដើម្បីសាងសង់ផ្លូវឲ្យជាប់បានយូរ ត្រូវផ្តោតលើគុណ​ភាព ហើយធ្វើឲ្យបានមាំដោយផ្អែកតាមលក្ខណៈបច្ចេកទេស ជាពិសេស ឯឧត្តមបានទទូចសុំឲ្យក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំឲ្យដឹកទំនិញលើសទម្ងន់ ដែលនាំឆាប់ខូចផ្លូវថ្នល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកសិក្សាពីបច្ចេកវិទ្យាសាងសង់សណ្ឋាគារខ្នាតយក្សតម្លៃ ១,៣ ពាន់លានដុល្លារ នៅអាមេរិក

ក្រុមហ៊ុន Mortenson និង McCarthy បានរួមគ្នាបញ្ចប់ការសាង […]

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]