ផ្លូវទំនើបដែលអាចសាកថ្មឡានអគ្គិសនីដោយស្វ័យប្រវត្តិពេលបើកបរ នឹងបើកឱ្យប្រើឆ្នាំ២០២៣
ផ្លូវអគ្គិសនី ឬផ្លូវទំនើបមួយខ្សែ ដែលអាចអាចសាកឡានអគ្គិសនីដោយស្វ័យប្រវត្តិ ពេលកំពុងបើកបរ ដោយមិនចាំបាច់ដោតខ្សែ នឹងត្រូវសាងសង់នៅសហរដ្ឋអាមេរិកឆាប់ៗនេះ ហើយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅឆ្នាំ ២០២៣។ នេះបើយោងតាមការប្រកាសរបស់រដ្ឋ Michigan កាលពីដើមខែ កុម្ភៈ។
គម្រោងនេះនឹងត្រូវសាងសង់ក្នុងទីក្រុង Detroit រដ្ឋ Michigan ដោយនឹងសាងសង់សាកល្បងត្រឹមប្រវែង ១ម៉ាយ ឬ ១,៦គីឡូម៉ែត្រសិន ក្នុងជំហានដំបូង ហើយនឹងត្រូវពង្រីកនៅជំហានបន្ទាប់។
ក្រុមហ៊ុនឯកជនឈ្មោះថា Electreon និងសហការជាមួយនាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Michigan ដើម្បីធ្វើគម្រោងនេះ។ នាយកដ្ឋានដឹកជញ្ជូន នឹងផ្តល់មូលនិធិ ១,៩ លានដុល្លារ ខណៈចំណាយផ្សេងទៀតគឺចេញដោយក្រុមហ៊ុន Electreon។
- Video Advertisement -

