ផ្លូវល្បឿនលឿនតម្លៃ ៤,៤ ពាន់លានដុល្លារ នៅខេត្តដីសណ្ដរទន្លេមេគង្គ នឹងបើកការដ្ឋានខែវិច្ឋិកា

គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៦គីឡូម៉ែត្រ ឆ្លងកាត់តាមខេត្ត ៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខ នេះហើយ។

ផ្លូវនេះនឹងភ្ជាប់ទីក្រុង Can Tho ទៅកាន់ទីក្រុង Ca Mau ដោយត្រូវចំណាយថវិកាប្រមាណ ៤,៤ប៊ីលានដុល្លារ។

យោងតាម Global Construction Review ចេញផ្សាយកាលពីសប្តាហ៍មុន ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន ២គន្លង ហើយនឹងពង្រីកដល់ជា ៤គន្លង ក្នុងដំណាក់កាលទី២។

តាមផែនការ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មានគោលបំណងដើម្បីធ្វើឱ្យដីសណ្តរក្លាយទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព ថាមវន្ត និងមានប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ និងពិភពលោក»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]