ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងឱ្យដាក់ប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលលឿនជាងផែនការម្ដងទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបណ្តោះអាសន្នផ្លូវនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី៩ ខែកុម្ភៈ។
គិតត្រឹមខែមករា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៨១% ហើយ។
ជាក់ស្ដែង តាមផែនការដំបូងបង្អស់ ផ្លូវនេះ នឹងត្រូវសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ ឯណោះ តែក្រោយមកពន្លឿនមកខែកញ្ញា ២០២២ ហើយពេលនេះ ពន្លឿនមកខែ កក្កដា។ (អានបន្ថែម)
ក្រោយបើកឱ្យប្រើប្រាស់សាកល្បង ក្រសួងនឹងស្នើទៅក្រុមហ៊ុន ឱ្យមិនទាន់គិតថ្លៃសេវាទេ ក្នុងដំណាក់ដំបូង ដោយនឹងស្នើឱ្យយកថ្លៃទាបក្នុងជំហានបន្ទាប់។
គួរបញ្ជាក់ថា គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕