កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានសម្រេច ៩០% គិតត្រឹមខែមេសានេះ ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅខែកក្កដាខាងមុខ។
នេះបើតាមកិច្ចត្រួតពិនិត្យវឌ្ឍនភាព របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមនឹងនិសិត្យ ៣០០ នាក់ នៅថ្ងៃទី២៦ ខែមេសា។
ឯកឧត្តម បានលើកឡើងថា ក្រសួងកំពុងពិចារណា លើការកំណត់ល្បឿននៃការបើកបរលើផ្លូវល្បឿនលឿននេះ ថានឹងឱ្យប្រើដល់ ១២០គីឡូម៉ែត្រ/ម៉ោង ឬយ៉ាងណា។
ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនឱ្យជួយកំណត់តម្លៃសេវានៅក្រោម ១០សេន ក្នុងមួយគីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរការរបស់ប្រជាពលរដ្ឋ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និង ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ប៊ីលានដុល្លារ។