កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
ផ្លូវលំជនបទ១ខ្សែ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថាបនារួចរាល់ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
ការដ្ឋានស្ថាបនាផ្លូវលំជនបទ១ខ្សែនេះ មានប្រវែង ១៥ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពី ឃុំអូរម្រះ តភ្ជាប់រហូតដល់ ឃុំសៀមបូក ស្រុកសៀមបូក (ជាប់ព្រំប្រទល់ខេត្តក្រចេះ)។
ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវនេះផ្ទាល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថានេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតហើយ ដែលស្រុកសៀមបូកទទួលបានពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមបន្តថា ផ្លូវនេះ នឹងបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារថែមទៀត។