កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ ម៉ែត្រ ស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីបើកការដ្ឋាននេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែលត្រូវចំណាយថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦,៣៩ ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងសាងសង់នេះ ស្ថិតនៅក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។