ផ្សារទំនើបថ្មីរបស់ថៃ Big C ដែលបើកនៅកម្ពុជានឹងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់

ផ្សារទំនើប Big C ត្រូវបានគេជឿជាក់ថានឹងផ្តល់ឱកាសការងារបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ បន្ទាប់ពីបានបើកដំណើរការជិតមួយសប្តាហ៍នៃការបើកសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

នៅមុនថ្ងៃបើកសម្ពោធផ្សារទំនើបរបស់ខ្លួន ផ្សារទំនើប Big C បានបញ្ជាក់ថា គម្រោងរបស់ខ្លួននឹងជួយផ្តល់ចំនួនការងាររហូតដល់ ១២០០ កន្លែងនៅក្នុងតំបន់ យោងតាមសំណើដាក់ពាក្យនៃគម្រោងនេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ផ្សារទំនើបនេះនាពេលបច្ចុប្បន្ន កំពុងតែមានហាងមួយចំនួនដែលប្រកាសរកបុគ្គលិក រួមមានហាងកាហ្វេអាម៉ាហ្សូន ហាង Nobicha រោងភាពយន្ត Major Cineplex និងហាងផ្សេងទៀត។

ផ្សារទំនើប Big C មានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាព្រំប្រទល់ជាប់ប្រទេសថៃ និងមានចំនួនប្រជាជន ២០ ម៉ឺននាក់ដែលរស់នៅក្នុងនោះ។ ទីតាំងនេះ ត្រូវបានគេរំពឹងថាជាតំបន់វិនិយោគ ដែលមានប្រទេសផ្សេងដូចជា ប្រទេសថៃ ប្រទេសចិន និងប្រទេសជាច្រើនទៀត។

គម្រោងរបស់ Big C ត្រូវបានគេដឹងថាចំណាយអស់ ៦,៨ លានដុល្លារអាមេរិក (២០៦ លានបាត) សម្រាប់ក្លាយជាផ្សារទំនើបដ៏ធំមួយសម្រាប់ការទិញទំនិញ។

Big C មានផ្ទៃដី ២ ហិកតា ដែលជាតំបន់ទិសដៅនៃការទិញឥវ៉ាន់នេះ បានទាក់ទាញប្រជាជនក្នុងតំបន់រួចទៅហើយ ខណៈដែលទំព័រហ្វ៊េសប៊ុករបស់ខ្លួន បានប្រកាសថាបានជ្រើសរើសយកម៉ោង ១១ និង ១៩ នាទីព្រឹកក្នុងការបើកពិធីសម្ពោធដើម្បីបម្រើអតិថិជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]