ផ្សារទំនើបប៊ូទិកថ្មីមួយ នឹងផុសនៅចំកណ្តាលទីក្រុងភ្នំពេញ នៅ២០២២ ខាងមុននេះ

គម្រោងផ្សារទំនើប Lucky Pavilion Mall ដំណាក់កាលទី ២ ដែលមានទីតាំងនៅលើបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង ១ ដែលជាបេះដូងនៃរាជធានីភ្នំពេញ បានចាប់ផ្ដើមការសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។

ផ្សារមួយនេះអភិវឌ្ឍដោយក្រុមហ៊ុន Lucky Mall Co., Ltd ប្រកាសអនុវត្តដំណាក់កាលទី ២ នេះ បន្ទាប់ពីការសាងសង់ដំណាក់កាលទី ១ បានបញ្ចប់ដោយជោគជ័យ និងត្រៀមបើកឱ្យជួលក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនេះ ក្រុមហ៊ុន Lucky Mall Co., Ltd ក៏បានតែងតាំងភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ជាភ្នាក់ងារលក់ផ្តាច់មុខ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យសម្រាប់គម្រោងនេះផងដែរ។

គម្រោងផ្សារទំនើប Lucky Pavilion Mall គឺជាការពង្រីក និងប្ដូរមុខមាត់ផ្សារ Lucky Supermarket ចាស់ ទៅជាស្ថាបត្យកម្មលេចធ្លោមួយនៅកណ្ដាលក្រុងភ្នំពេញ។ ផ្សារនេះនឹងត្រូវសាងសង់ជាអគារ ៤ ជាន់ ជាមួយនឹងផ្ទាំងកញ្ចក់ប្រណីតនៅខាងមុខ និងមានផ្ទៃក្រឡាសម្រាប់ជួលសរុប ៩.៥០០ ម៉ែត្រការ៉េ។

មានទីតាំងស្ថិតនៅត្រង់ផ្សារទំនើបឡាក់គីចាស់នៅចំនុចប្រសព្វនៃខណ្ឌបឹងកេងកង ដូនពេញ ៧ មករា និងចំការមន ផ្សារទំនើបនេះ នឹងក្លាយជាទីតាំងសាកសមជាសមិទ្ធផលថ្មីមួយ បម្រើឱ្យប្រជាពលរដ្ឋនៅខណ្ឌទាំង៤ ដែលជាបេះដូងនៃរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទិននឹងការជួយ អាចចូលទៅកាន់គេហទំព័ររបស់ CBRE Cambodia ឬទូរស័ព្ទ +855 95 777 988។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]