ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល នៅខេត្តព្រះសីហនុបើកឱ្យដំណើរការសាកល្បង

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល (Prince Mall) ដែលមានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដំណើរការសាកល្បងហើយ ក្រោមវត្តមានពីសំណាក់អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណ: កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ។

គម្រោងផ្សារទំនើបនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd សាងសង់លើផ្ទៃដី ៥ ម៉ឺនម៉ែត្រក្រឡា។

ផ្សារទំនើបនេះ រួមមានអាជីវកម្មធំៗចំនួន៥ រួមមាន ទំនិញលក់រាយទាន់សម័យលំដាប់អន្តរជាតិ អាហារឆ្ងាញ់លំដាប់ពិភពលោក ការកម្សាន្តលំដាប់ខ្ពស់ កន្លែងកម្សាន្តលក្ខណៈគ្រួសារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ និងទំនិញម៉ាកល្បីៗជាង ១២០ហាង ក៏ដូចជាចំណតរថយន្តជាង ១.២០០កន្លែង។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានសម្ដែងការគាំទ្រចំពោះគម្រោងផ្សារទំនើបនេះ ព្រោះនេះគឺសញ្ញាវិជ្ជមាននៃទំនាក់ទំនងការទូតល្អរវាងកម្ពុជានិងចិន ហើយក៏ជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Prince Huan You Real Estate ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Real Estate Group ដែលជាក្រុមហ៊ុនអ្នកអភិវឌ្ឍយក្សចិននៅកម្ពុជា។ ក្រុមហ៊ុន Prince Real Estate Groupជាម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា Prince International Plaza គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One នៅឯកោះពេជ្រ ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]