ផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់សម្រេចបាន ៩០% ត្រៀមបើកខែធ្នូខាងមុខនេះ
អត្ថបទផ្សព្វផ្សាយ
មកទល់បច្ចុប្បន្ន ផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់សម្រេចបានជាង ៩០% ដោយត្រៀមបើកទ្វារទទួលសាធារណជនចូលកម្សាន្ត និងទិញទំនិញនៅខែធ្នូ ចុងឆ្នាំ ២០២១ នេះហើយ។
លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមខែតុលានេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានម្ចាស់គ្រប់គ្រង៩០% ហើយ ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ។
លោកបន្តថា៖ «ជាមួយនឹងផ្ទៃក្រឡាដល់ទៅ៤ម៉ឺនម៉ែត្រការ៉េ និងមានកម្ពស់៤ជាន់ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានប្រភេទអាជីវកម្មប្លែកៗគ្នាជាច្រើនរួមមានហាងលក់អាហារ និងភេសជ្ជៈ កន្លែងក្មេងលេង និងហាងលក់គ្រឿងអេឡិកត្រូនិក ជាដើម។
ផ្សារទំនើប ជីប ម៉ុង សែនសុខ មានចំណុចដ៏ទាក់ទាញជាច្រើន ជាពិសេសគឺផ្សារទំនើប ជីប ម៉ុង ស្ថិតនៅជាន់ផ្ទាល់ដីដែលមានលក់គ្រឿងទេសគ្រប់មុខ, ធនាគារ ជីប ម៉ុង, អាហារនិងភេសជ្ជៈដ៏សម្បូរបែប ចម្រុះជាតិសាសន៍ ព្រមទាំងមជ្ឈមណ្ឌលកម្សាន្តកុមារខ្នាតអន្តរជាតិ Doozii។
ក្រៅពីនេះ ហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោកក៏នឹងមានវត្តមាននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនេះផងដែរ ដូចជា ហាងកាហ្វេ Starbucks, ហាងលក់ដំឡូងបំពង Potato Corner, ហាងលក់មាន់បំពងដ៏ល្បីមកពីអាមេរិក Louisiana, ភោជនីយដ្ឋាន Papa John’s, ហាងកាហ្វេ Amazon, ហាងលក់គ្រឿងសម្អាង Nature Republic, ឱសថស្ថាន UCare, ហាងលក់សម្លៀកបំពាក់ TEN11, ហាងលក់ស្បែកជើង Nata, ហាងវ៉ែនតា Eye Care, ហាងលក់គ្រឿងអេឡិចត្រូនិក Bose, ហាងលក់គ្រឿងអេឡិចត្រូនិក K-Four, រោងភាពយន្ត Legend ជាដើម។
ក្រៅពីការកម្សាន្តដ៏អស្ចារ្យ អតិថិជនក៏នឹងទទួលបានអារម្មណ៍កក់ក្ដៅ និងប្លែកភ្នែកជាមួយនឹងរចនាបថស្ថាបត្យកម្មរបស់អគារ និងការរចនាផ្នែកខាងក្នុងដ៏ស្រស់ស្អាត។ ផ្សារទំនើបនេះក៏បំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងជាពិសេសមានចំណតដ៏ធំទូលាយ ដែលអាចចតរថយន្តបានដល់ទៅ៤០០គ្រឿង និងម៉ូតូ៤០០គ្រឿង។
គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ជាប់នឹងគម្រោង ផាកលែន សែនសុខ របស់ ជីប ម៉ុង លែន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ពង្រីកសាខា ឬចាប់ផ្តើមអាជីវកម្ម របស់លោកអ្នក អាចទំនាក់ទំនងព័ត៌មានបន្ថែម ឬណាត់ជួបតាមរយៈលេខទូរស័ព្ទ 066/085/093 922 888 ឬអ៊ីម៉ែល៖ Retailleasing@chipmongcom ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ ជីប ម៉ុង ម៉ល

- Video Advertisement -